Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យកន្លែងលក់ហ្កាសក្នុងមូលដ្ឋាន រកឃើញ ០៤ ទីតាំង គ្មានច្បាប់

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​លក់​ហ្កាស ចំនួន ០៤ ទីតាំង ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ និង​ណែនាំ​ទុកដាក់​ធុង​ហ្កាស​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្ត​តាម​ការ​បញ្ជា​របស់​លោក ជិន ប៊ុនធឿន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោក ឌន ដា​វុឌ នាយករង​រដ្ឋបាល បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ​ណែនាំ​ទីតាំង​អាជីវកម្ម​លក់​ហ្កាស ចំនួន ០៤ ទីតាំង រក​ឃើញ​ថា គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ហើយ​ទីតាំង​អាជីវកម្ម​របស់​ឈ្មោះ លឹម ម៉េង អាន ស៊ីង និង អៀង សាខន បាន​ដាក់​សំបក​ធុង​ហ្កាស និង ធុង​ហ្កាស នៅ​លើ​ផ្លូវ​សាធារណៈ។

ក្នុង​នោះ អាជ្ញាធរ​ខណ្ឌ បាន​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​ចំនួន ០៤ រួមមាន ៖ ទី០១.ឈ្មោះ លឹម ម៉េង ភេទ​ប្រុស ស្ថិតនៅ​ផ្ទះ​លេខ 1B ផ្លូវ​បេតុង ភូមិ​ខ ០១ សង្កាត់​ច្រាំង​ចំរេះ ០២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ទី០២.ឈ្មោះ អាន ស៊ីង ភេទ​ប្រុស ស្ថិតនៅ​ផ្ទះ​លេខ 8D ផ្លូវ​បេតុង ភូមិ​ខ ០១ សង្កាត់​ច្រាំង​ចំរេះ ០២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ទី០៣.​ឈ្មោះ អៀង គឹមអេង ភេទ​ប្រុស ស្ថិតនៅ​ផ្លូវ ៩០៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ០១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ទី០៤.ឈ្មោះ អៀង សាខន ភេទ​ប្រុស ស្ថិតនៅ​ផ្លូវ ៩៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ០១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​របៀប​ប្រើប្រាស់ និង​ផ្តល់​ជូន​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន ១០៥ បំពង់ ដែល​ជា​ការ​ឧបត្ថម្ភ​របស់​អង្គការ World Vision សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​វិហារ​ធំ គីឡូម៉ែត្រ​លេខ ០៩ សង្កាត់​ច្រាំង​ចំរេះ​ទី ០១ ខណ្ឌ​ឫស្សីកែវ។

លោក ជិន ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​គឺជា​គ្រោះ​មហន្តរាយ​មួយ​ដែល​ងាយ​កើតឡើង​បំផុត និង​គ្រោះថ្នាក់​ខ្លាំង​ដូច​ពាក្យចាស់​ពោល​ថា «​ស៊ូ​លិច​ទូក​កណ្តាល​ទន្លេ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ» ត្បិត​បើ​មាន​ករណី​ឆេះ​ផ្ទះ ច្បាស់​ណាស់​គឺ​វា​នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ ពេលខ្លះ​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។

ជាមួយ​នោះ លោក ឌន ដា​វុឌ នាយករង​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ប្រកប​អាជីវកម្ម​លក់​ហ្កាស​បញ្ឈប់​សកម្មភាព​យក​ធុង​ហ្កាស​មក​ដាក់​លើ​ចំណី​ផ្លូវ ដក​កំប៉ុង​ហ្កាស​ណា​ចាស់ៗ ចេញ កុំ​ឲ្យ​ប្រើប្រាស់​បន្ត ទុកដាក់​ហ្កាស​ឲ្យ​បាន​ត្រឹមត្រូវ និង​ណែនាំ​ម្ចាស់​អាជីវកម្ម​សុំច្បាប់​ប្រកប​អាជីវកម្ម​ពី​ស្ថាប័ន​ពាក់ព័ន្ធ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម