សន្តិសុខសង្គម
មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកចំនួន៣
ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកបាធាយ ស្រុកកងមាស ស្រុកព្រៃឈរ និងសហគមន៍នេសាទបឹងបេ៦ ។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ ស្រុកកងមាស ស្រុកព្រៃឈរ និងសហគមន៍នេសាទបឹងបេ៦ និងដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានបួនករណី ក្នុងនោះមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។
បេីតាមការបញ្ជាក់ពីលោក លី ស្រ៉ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផលប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចស្រុកបាធាយ ស្រុកកងមាស ស្រុកព្រៃឈរ និងសហគមន៍នេសាទបឹងបេ៦ ឧបករណ៍ដែលបំផ្លាញ់ចោលរួមមាន ឧបករណ៍លូស្បៃមុងសរុប៦០មាត់, របាំងស្បៃមុងប្រវែង១៩០០ម៉ែត្រ ,បង្គោលចម្រឹងចំនួន៣៧៥ដើម, ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ៣៥០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ។

ទន្ទឹមនឹងនេះដែរ លោក លី ស្រ៉ី នាយខណ្ឌស្តីទីជលផលកំពង់ចាម ដែលដឹកនាំផ្ទាល់ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ