សន្តិសុខសង្គម
រដ្ឋបាលរាជធានី រៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមមណ្ឌលប្រឡងទូទាំងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ
ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មន្រ្តីជំនាញគ្រប់ផ្នែកនៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបំពេញការងារយ៉ាងសកម្មតាមរយៈការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅមណ្ឌលប្រឡងបានយ៉ាងល្អប្រសើរ មានរបៀបរៀបរយ ដែលបានធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។ នេះបើតាមការលើកឡើងរបស់លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក សុខ ពេញវុធ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លំាងនៅតាមបណ្តាខណ្ឌទាំងង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ។
លោកបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញគ្មានករណីយកលុយ ការផ្ញើរកងម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន១លានរៀលរួចហើយ។

លោក សុខ ពេញវុធ បានបន្ថែមថា ដោយមានករណីភ្លៀងខ្លំាងជាប់ៗគ្នានៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លំាង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹកដោយទឹកភ្លៀងចំនួន៤មណ្ឌលបានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡងរបស់សិស្សានុសិស្ស។

លោកបានបន្តថា ក្រោមការចង្អុរបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជុំវិញដំណើរការប្រឡងឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆំាងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស។

លោក សុខ ពេញវុធ ក៏បានឱ្យដឹងទៀតថា ក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានការងារជោគជ័យជាច្រើន ហើយរទទួលការសារទរពីប្រជាពលរដ្ឋ ដូចជា ការៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈបានល្អប្រសើរ និងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយពុំមានបញ្ហា បទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ ដែលធ្វើឱ្យពុទ្ធបរិស័ទបានទៅធ្វើបុណ្យប្រកបដោយ សទ្ធាជ្រះថ្លា និងសប្បាយរីករាយ។

លោក ម៉ប់ សារិន ក្នុងឱកាសនោះ បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបំរើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ភាពជោគជ័យនៃការងាររបស់របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរ និងសាទរជាខ្លំាង ដែលបង្ហាញថា អាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លំាងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង