Connect with us

សន្តិសុខសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំរុញសមត្ថកិច្ចពង្រឹងការគ្រប់គ្រងជនបរទេស

បានផុស

នៅ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

សំណើរនេះ ធ្វើឡើងនៅពេលលោក សុខ វាសនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យៈពេល ៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។  លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំក្នុងការពង្រឹងប្រសិទ្ធភាពនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួនតាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោក សុខ វាសនា ក៏បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដើម្បីទទួលបាននូវលទ្ធផលវិជ្ជមាន រាល់ប្រតិបត្តិការការងារ សំដៅចូលរួមការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ។

ការជំរុញនេះ ដើម្បីបង្ការជនបរទេសស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា បង្កើតជាបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)  ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សជាដើម។

កាលពីខែធ្នូ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជូនជនជាតិវៀតណាមសរុប​ ២៥៧ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើអន្តោប្រវេសន៍​ ចេញពីកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម