Connect with us

សន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ជិត ៣០០ គីឡូក្រាម និងសម្អាតប្រាក់

បានផុស

នៅ

នារ​រសៀល​ថ្ងៃ​ទី ​១២ ខែតុលា ឆ្នាំ​ ២០២៤ នេះ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា តំណាង​អយ្យការ បានសម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ទាំង​ ០២ ​នាក់​ខាងលើ និង​បក្ខពួក ពីបទ ៖ រក្សាទុក និង​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤០ និង​មាត្រា ៤៨ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​បទ សម្អាត​ប្រាក់ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​មេត្តា ជ្រាបថា ​៖ កាលពី​ថ្ងៃទី ​០៦ ខែតុលា ឆ្នាំ​ ២០២៤ សមត្ថកិច្ច​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន បង្ក្រាប​ករណី​គ្រឿងញៀន នៅ​គោលដៅ​ទី ​១ ចំណុច​ផ្លូវ​លេខ​ ៩៥ កែង​ផ្លូវ​ ៣៥០ សង្កាត់​បឹង​កេងកង ​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ គោលដៅ​ទី​ ២ នៅ​ចំណុច​ខុន​ដូរ K.S Apartment បន្ទប់​លេខ ​៨០១ ជាន់​ទី ​៨ ផ្លូវ​លេខ ​១០១ ភូមិ​ ៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ គោលដៅ​ទី ៣ នៅ​ចំណុច​ខុន​ដូរ​ព្រី​ន អគារ​ ៣ បន្ទប់​លេខ ​៩០៤ ជាន់​ទី​ ៩ ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី ៤ នៅ​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ក្នុង​រថយន្ត​របស់​ជនសង្ស័យ​ដែល​ចាប់យក​នៅ​ចំណុច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្នុង​រង្វង់​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០១ ​នាក់ ដកហូត​បាន​វត្ថុតាង​ពី​ជនសង្ស័យ WANG WEI-CHENG ភេទ​ប្រុស កើត​ឆ្នាំ ​១៩៩៧ ជនជាតិ​ចិនតៃវ៉ាន់ នូវ​សារធាតុ​ញៀន​ប្រភេទ (MDMA) ទម្ងន់ ៦.៥៣៧,៩៩ ក្រាម និង​ប្រភេទ កេ​តា​មីន ទម្ងន់ ២៨៤.១៧០,៣៧ ក្រាម ព្រមទាំង​ភស្តុតាង​មួយចំនួន​ដែល​សង្ស័យ ជាប់​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​។ បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ខាងលើ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែកឯ​បក្ខពួក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើនេះ ​សមត្ថកិច្ច បាន​និង​កំពុង​ស្រាវជ្រាវ​បន្ត។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ កំពុងស្ថិត​ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ​បន្ត អាច​ត្រូវ​បានសម្រេច​ឃុំខ្លួន​នៅ​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥៣ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៥៩ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម