Connect with us

សន្តិសុខសង្គម

ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ

បានផុស

នៅ

ស្រ្តីវ័យ៣០ឆ្នាំម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅលើភ្លឺស្រែ ខណៈកំពុងដើរឃ្វាលគោនៅកណ្ដាលវាលស្រែក្រោមដំណក់ទឹកភ្លៀង។ បើតាមការអះអាងពីសមត្ថកិច្ចនៅតំបន់នោះបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១និង២០នាទីរសៀល នៅចំណុចក្រុមទី៣ ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងពីឪពុកម្ដាយរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺកូនស្រីរបស់គាត់ឈ្មោះ ខេង ភេន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ បានចេញទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើ គាប់ជួនពេលនោះក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយស្នូររន្ទះក៏បានបាញ់លាន់ឮក៏ក្រើក ទីបំផុតទើបដឹងថាកូនស្រីរបស់ពួកគាត់ត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលភ្លឺស្រែ។

ក្រោយដឹងហេតុកម្លាំងជំនាញផ្នែកកោសល្យវិច័យបានចុះទៅពិនិត្យសព និងតាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព ទើបសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម