Connect with us

សន្តិសុខសង្គម

គណៈគ្រប់គ្រងសាលាបដិសេធព័ត៌មានរំលោភសិស្ស​១៨​​នាក់ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កើត​​ព័ត៌មានក្លែងក្លាយ

បានផុស

នៅ

គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកប៉ះភ្នំពេញ បានប្រកាសច្រានចោល និងបដិសេធចំពោះព័ត៌មានករណីរំលោភសិស្សចំនួន១៨នាក់នៅក្នុងសាលារៀន ហើយក៏បានស្នើឲ្យកម្លាំងសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវរកអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីផ្តល់ភាពយុត្តិធម៌ដល់បុគ្គល និងសាលារៀន។

បើតាមគណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ ការបង្កើតព័ត៌មានក្លែងក្លាយនេះ គឺជាការបម្រើមហិច្ចតានយោបាយរបស់ខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប ក្នុងចេតនាទុច្ចរិត។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានឲ្យដឹងថា បុគ្គលិកឈ្មោះ កាមារ៉ូទីន ស៊ូហៃមី គឺជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់​ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋានស្រី បានអនុវត្តន៍លើការងារគ្រប់គ្រង និងសណ្តាប់ធ្នាប់។

តាមការប្រកាសដដែលបញ្ជាក់ថា នារសៀលលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សិស្សបានធ្វើការរាយការណ៍ទៅអ្នកគ្រូៗនៅការិយាល័យរដ្ឋបាលសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ ដោយបុគ្គល កាមារ៉ូទីន សូហៃមី បានប្រើប្រាស់ពាក្យសម្តី អកប្បកិរិយា និងកាយវិការមិនសមរម្យដល់សិស្សមួយចំនួន ក្នុងករណីនេះ សិស្សបានសំណូមពរឱ្យបញ្ចប់តួនាទីបុគ្គលខាងលើពីតួនាទីរបស់ខ្លួន ហើយភ្លាមៗនោះគណៈគ្រប់គ្រងសាលាបានប្រជុំសម្រេច និងដកតួនទី កាមារ៉ូទីន សូហៃមី ចេញពីអ្នកគ្រប់គ្រងនៅអន្តេវាសិកដ្ឋានស្រី។ ក្នុងចំណោមសិស្សទាំងអស់ពួកគេនៅតែបន្តធ្វើការរៀនសូត្រធម្មតា និងមានសិស្សមួយចំនួនតូចប៉ុណ្ណោះសុំទៅលេងផ្ទះ ហើយបែជាមានក្រុមមនុស្សអូសទាញសិស្សខ្លះយកទៅបម្រើមហិច្ចតានយោបាយខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប។

គណៈគ្រប់គ្រងសាលាមានការសោកស្តាយ និងខកចិត្តជាខ្លាំងលើករណីដែលបានកើតឡើង ហើយក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតរកខុសត្រូវ និងផ្តល់យុត្តិធម៌ដល់ភាគីទាំងពីរតាមផ្លូវច្បាប់ និងរកមុខជនឱកាសនិយមឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីបំផ្លាញកិត្តិយសបុគ្គល និងសាលារៀន ហើយក៏ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមានវិធានការចំពោះអ្នកដែលបង្កើតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការបង្ហោះ និងចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីករណីរំលោភកូនសិស្សចំនួន១៨នាក់ពីសំណាក់កូនអ្នកធំម្នាក់ នៅក្នុងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ។ ក្នុងការបង្ហោះចែកចាយព័ត៌មាននេះ ក៏បានការអំពាវនាវដល់កម្លាំងសមត្ថកិច្ចជួយរកយុត្តិធម៌ជួនជនរងគ្រោះផងដែរ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម