សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច
ជនសង្ស័យ ០២ នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច រួចព្យាយាមជិះគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

កាលពីវេលាម៉ោងប្រហែល ២៣ និង ០០ នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ ០១ គ្រឿង) នៅចំណុចលើផ្លូវជាតិលេខ ០៥ សង្កាត់គីឡូម៉ែត្រលេខ ០៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ ២៩១ ក្រុមទី ៦៤ ភូមិ ១៣ សង្កាត់បឹងកក់ទី ០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ២២ និង ៤០ នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤។
ជនសង្ស័យឃាត់ខ្លួន ០២ នាក់ រួមមាន ៖ ០១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារកណ្ដាលទី ០១ ខណ្ឌដូនពេញ។ ២-ឈ្មោះ ហ៊ុន សេង ហៅ សេង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំពោះជនសង្ស័យទាំង ០២ នាក់ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចយកមកសួរនាំ និងដកហូតមធ្យោបាយសម្រាប់ធ្វើសកម្មភាពម៉ូតូមួយគ្រឿង ព្រមទាំងទូរស័ព្ទរបស់ជនរងគ្រោះផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ កំពុងឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់បន្តតាមនីតិវិធី៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ