សន្តិសុខសង្គម
ទំនាស់ក្នុងគ្រួសារ បងបង្កើតទាញចបជីកវាយសម្លាប់ប្អូនខ្លួនឯងស្លាប់ភ្លាមៗ
ករណីឃាតកម្មបានកើតលើក្រុមគ្រួសារមួយ រវាងបងប្អូនបង្កើត២នាក់ បណ្ដាលឲ្យបុរសជាប្អូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបុរសជាបងទាញចបជីកវាយព្រោះទំនាស់ក្នុងគ្រួសារ។

ករណីឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅទល់មុខវេទិកាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់ស្ត្រីដែលត្រូវជាបងបង្កើតជនរងគ្រោះ និងជនបង្កបានប្រាប់ឲ្យដឹងថា ប្អូនគាត់ទាំង២នាក់នេះកន្លងមកនិយាយមិនដែលត្រូវគ្នានោះទេ ភាគច្រើនបុរសជាបងបានគំរាមសម្លាប់ប្អូនជាញឹកញាប់ រហូតគាត់បាននាំទៅធ្វើកិច្ចសន្យានៅអាវុធហត្ថខេត្ត និងស្នងការខេត្តជាញឹកញាប់ពីរឿងប៉ុនប៉ងចង់សម្លាប់ប្អូន។

ប្រភពដដែលបន្តថា ករណីនេះកើតឡើងដោយសារជនបង្កជាបងខឹងប្អូនប្រុសស្ដីបន្ទោសខ្លាំងៗរឿងខ្លួនយកប្រពន្ធ និងកូនមករស់នៅជាមួយម្ដាយក្នុងផ្ទះដែលជនរងគ្រោះជាប្អូនធ្វើទុកសម្រាប់ឲ្យម្ដាយរស់នៅ ខណៈពេលម្ដាយកំពុងអង្គុយលេងផ្ទះអ្នកជិតខាង។ ប្រភពបន្ថែមថា ដោយសារខឹងប្អូនស្ដីបន្ទោសខ្លាំងពេកទ្រាំមិនបានក៏ទាញចបជីកវាយទៅលើប្អូនចំនួន៣ចបជីកបណ្ដាលបុរសជាប្អូនស្លាប់ភ្លាមៗនៅកន្លែងកើហេតុ រួចក៏ដើរទៅប្រាប់ម្ដាយឲ្យទៅមើលប្អូនផង ហើយក៏គេចខ្លួនតែម្ដង។
បន្ទាប់ពីម្ដាយជនរងគ្រោះឃើញបែបនេះ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុន្យតាមប្រពៃណី។ ចំណែកជនបង្កកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកអនុវត្តនីតិវិធី។

សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះមានឈ្មោះ ស្រង់ នេត្រា ប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់បាយនៅផ្លូវលេខ១ ចំណែក ជនបង្កជាបងមានឈ្មោះ ស្រង់ សុវណ្ណ ប្រុស អាយុ៣២ឆ្នាំ មុខរបររត់ឡានតាក់ស៊ី ប្រពន្ធនៅផ្ទះម្ដាយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?