សន្តិសុខសង្គម
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
ទីបំផុតលោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ”PJ” បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង បានចោទប្រកាន់ជាផ្លូវការពីបទ ឆបោក ។
តាមប្រភពព័ត៌មានពីពន្ធនាគារ PJ (ពន្ធនាគាររាជធានីភ្នំពេញ)បានបង្ហើបឲ្យដឹងថា លោក ដួង តារា ត្រូវបានសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅដល់ពន្ធនាគារ PJ វេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងនោះខាងពន្ធនាគារក៏បានរៀបចំកន្លែងស្នាក់នៅ “ឃុំខ្លួន” លោក ដួង តារា ជាបណ្តោះអាសន្នទៅតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ពាក់ពន្ធពីបទ ឆបោក ដើម្បីបន្តការស៊ើបអង្កេតលើអង្គហេតុទាំងមូល មុនឈានដល់សវនាការជំនុំជម្រះទោស។
សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ករណីសំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់ពីបទ ឆបោក តាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយនោះសំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនា គារជាបណ្តោះអាសន្ន ។

បើយោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លានរៀល។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យនាំខ្លួនលោក ដួង តារា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ លោក ដួង តារា ដែលគេស្កាល់ថា ជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនៈកិច្ចនៅចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដីការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនលោក ដួង តារា សមត្ថកិច្ចបាននាំប្រគល់ជូនទៅស្ថាប័នអយ្យការបើកធ្វើការសាកសួរតាមនីតិវិធី។ ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ