សន្តិសុខសង្គម
ជនដៃដល់ក្នុងសំណុំរឿងវាយសម្លាប់ប្អូនបង្កើតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងបញ្ជូនទៅតុលាការ
ជនដៃដល់ដែលទាញចបជីកវាយលើប្អូនប្រុសបង្កើតខ្លួនឯងរហូតស្លាប់ព្រោះតែទំនាស់ក្នុងគ្រួសារត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយបន្ទាប់ពីរត់គេចខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០និង៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្សារដំរីឆ្លង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ការឃាត់ខ្លួនជនដៃដល់យោងតាមពាក្យបណ្ដឹងលេខ១១ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ របស់ដើមបណ្ដឹងឈ្មោះ ជឿម ស្រីអូន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នោះ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពយកចបជីកវាយទៅលើក្បាលប្អូនបង្កើតរបស់ខ្លួនឈ្មោះ ស្រង់ នុត្រា ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន៣កន្លែង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ក្នុងពាក្យបណ្តឹងបានរៀបរាប់បន្តទៀតថា ក្រុមគ្រួសារគាត់មានបងប្អូនបង្កើតចំនួន៧នាក់ រូបគេជាកូនទី៦ ចំណែកប្អូនពៅឈ្មោះ ស្រង់ នុត្រា ជនរងគ្រោះ និងជនសង្ស័យតែងតែឈ្លោះគ្នាអស់រយៈពេលប្រហែល៦ឆ្នាំមកហើយទំនាស់ផ្ទៃក្នុងគ្រួសារ ក្នុងការចែកទ្រព្យទ្រព្យសម្បត្តិរបស់ម្តាយមិនដឹងថាម្ដាយឲ្យមួយណា ការឈ្លោះគ្នារហូតដល់ ៦ឆ្នាំនេះ ត្រូវបានសមត្ថកិច្ចធ្លាប់ហៅទៅធ្វើការអប់រំណែនាំម្តងរួចមកហើយដែរ។

នៅថ្ងៃកេីតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានមានទាស់ពាក្យសម្តីជាមួយគ្នាយ៉ាងខ្លាំងធ្វើឲ្យជនដៃដល់ទប់ចិត្តមិនបានចាប់ទាញយកចបជីកដែលមានប្រវែងប្រហែលជាងមួយម៉ែត្រវាយទៅលើក្បាលប្អូនពៅរបស់ខ្លួនត្រូវចំពីខាងក្រោយក្បាល ហេីយបានបន្តវាយបន្ថែមមួយចបជីកទៀតត្រូវចំកញ្ចឹងកខាងក្រោយបណ្តាលឲ្យដួលទៅលើដីផ្ងាក្រោយ ហើយបានវាយថែមមួយចបជីកទៀតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងហើយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកំលាំងជំនាញអាវុធហត្ថចុះធ្វើការស្រាវជ្រាវដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្សារដំរីឆ្លង ខេត្តសៀមរាម យកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាពជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ