Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌចំការមន ឃាត់ក្រុមក្មេងទំនើងប្រុស-ស្រី ៣០ នាក់ ប្រមូលផ្ដុំគ្នានៅតំបន់កោះពេជ្រ

បានផុស

នៅ

នគរបាល​ខណ្ឌ​ចំការមន ណែនាំ និង​ត្រួតពិនិត្យ ក្រុម​ក្មេង​ដើរ​លេង​យប់​ជ្រៅ ចំនួន ៣០ នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៤ នៅ​ចំណុច​ក្បែរ​គល់​ស្ពាន​កោះ​នរា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ចំការមន និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៤ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ អន សុខ​បុល្លា អធិការរង​ខណ្ឌ​ចំការមន បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ឃើញ​ក្រុម​ក្មេង​ដែល​ប្រមូល​ម្តុំ​គ្នា​ដើរលេង​យប់​មិន​ចូល​ផ្ទះ​ក្នុង​បរិវេណ​កោះ​ពេជ្រ និង​ចំណុច​កំពង់ចម្លង​កោះ​ពេជ្រ​ទៅ​កោះនរា​ចាស់ ផ្លូវ​បេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់​ទន្លេបាសាក់ សរុប​ចំនួន ៣០ នាក់ ស្រី ០៣ នាក់ និង​ម៉ូតូ ១៥ គ្រឿង។

ក្រោយពេល​សមត្ថកិច្ច​ត្រួតពិនិត្យ និង​អប់រំ​ណែនាំ​រួច បាន​ឲ្យ​ក្មេងៗ ទាំងនោះ បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ ខ្លួន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​បញ្ហា​អំពើ​ហិង្សា​ណាមួយ​របស់​ក្រុម​ក្មេង​ទាំងនោះ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៤ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម