សន្តិសុខសង្គម
ចាប់ខ្លួនអតីតផ្កាយ២យោធាម្នាក់ ទើបចេញពីពន្ធនាគារដើម្បីអនុវត្តបង្ខំរូបរាងកាយសងប្រាក់ទៅដើមបណ្តឹង
ភ្នំពេញ ៖ អតីតផ្កាយ២យោធាម្នាក់ ដែលទើបចេញពីពន្ធ នាគារខេត្តកំពង់ស្ពឺ បានប្រមាណ១ឆ្នាំ នៅវេលាម៉ោង១២និង១០ នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្លូវលំមាត់ទន្លេ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះសមត្តកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តការបង្ខំដល់រូបរាងកាយ ទារប្រាក់សំណងជម្ងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី។
ជនជាប់ចោទមានឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតផ្កាយ២ យោធា តែត្រូវបានលុបឈ្មោះដោយព្រះរាជក្រិត្យ ព្រោះជននេះមានរឿងអាស្រូវជាច្រើន ដូចជាករណីចាប់ស្ត្រីម្នាក់ពីខេត្តកណ្តាលយកទៅបង្ខាំង ប្រើអំពើហឹង្សាវាយដុំឲ្យមានរបួសស្នាម ត្រូវបានសមត្តកិច្ចនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួន ហើយតុលាការក៏បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៣ ឆ្នាំ តែទោសនោះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារតែ១ ឆ្នាំកន្លះ ទោសនៅសល់ព្យួរ ។
សំណុំរឿងមួយទៀតពាក់ពន្ធបណ្តឹង.បរិហារបង្កាច់កេរ្តិ៍ ទៅលើលោក កើត ខេង ជាអាជីកររកស៊ីសុច្ចរិត ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ ខែ និងសងជម្ងឺចិត្តជាទឹកប្រាក់ចំនួន២០ លានរៀល ទៅដើមបណ្តឹង ។
ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន មានសាលក្រមចំនួន៣ នាក់ និងមានបណ្តឹងថែមទៀត ស្ថិតក្នុងដៃតុលាការពីថ្នាក់ក្រោមដល់កំពូល។
ការឃាត់ខ្លួនអតីតផ្កាយ២ សូយ ចាន់សឿន ពេល នេះគឺសមត្តកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើសាលក្រម និងសាលដីកាចូលជាស្ថាពរ ដែលមានខ្លឹមសារនៃសេចក្តីសម្រេចត្រង់ចំណុច ៖ ២.បង្គាប់ឲ្យឈ្មោះ សូយ ចាន់សឿន សងសំណងជម្ងឺចិត្តចំនួន ២០ លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ កើត ខេង ដែលការទាមទារលើសពីនេះច្រានចោល ។
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចត្រង់ចំណុច២ នៃសាលក្រមព្រហ្មទណ្ឌលេខ ៤៦៤”ស” ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ ២២០ ក្រV”រ”ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ។
ទណ្ឌិតឈ្មោះ សូយ ចាន់សឿន ពុំបានអនុវត្តសងសំណងជម្ងឺចិត្ត ២០ លានរៀល ឱ្យទៅដើមបណ្តឹងឈ្មោះ កើត ខេង តាមការជូនដំណឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងលិខិតជូនដំណឹងចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះឡើយ។ ចំនួនទឹកប្រាក់សំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណី ២០ លានរៀល ហេតុនេះ ថិរវេលាដាក់គុកបង្ខំរូបរាងកាយចំនួន ១ឆ្នាំ តាមមាត្រា ៥៣០ កថាខណ្ឌទី៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ទណ្ឌិត សូយ ចាន់សឿន មិនបានបង់ប្រាក់សំណងជម្ងឺចិត្តឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គប្បីចាប់ខ្លួនយកមកអនុវត្តបង្ខំរូបរាងកាយដើម្បីទារប្រាក់ សំណងរដ្ឋប្បវេណី។
ក្នុងករណីប្រសិនបើទណ្ឌិត សូយ ចាន់សឿន បង់ប្រាក់សំណងជម្ងឺចិត្តនេះចំនួន ២០ លានរៀល ការអនុវត្តបង្ខំរូបរាងកាយត្រូវបានបញ្ចប់។
ក្រោយពីឃាត់ខ្លួនជនជាប់ចោទឈ្មោះ សូយ ចាន់សឿន សមត្តកិច្ចបានបំពេញបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
សូមរង់ចាំតាមដានមើលតទៅទៀតករណីអតីតផ្កាយ២ យោធារូបនេះ តើមានវាសនាអាចគេចផុតពីការឃុំខ្លួនឬទេ ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ