Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រជួសជុលផ្លូវមួយខ្សែដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស

បានផុស

នៅ

ដោយមើលឃើញពីការលំបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សទៅសាលារៀន នៅចំណុចជង្ហុកទឹកដក់ប្រវែងជាង៣០ម៉ែត្រ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក ឃឹម ស៊ុន សូដា អភិបាលនៃគណ៉អភិបាលខណ្ឌកំបូល បានចាត់អោយមន្ត្រីសហការជាមួយចៅសង្កាត់កំបូល ចាក់ដី ថ្ម និងដាក់គ្រឿងចក្រឈូសឆាយ បង្ហាប់អោយស្មើរស្អាត ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌបានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៥តុលា ថា ចំណុចទឹកដក់ជ្រៅនេះ ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្លូវក្រោយសាលាបឋមសិស្សាកំបូល)។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា ចំណុចខាងលើជាផ្លូវវាងជាមួយផ្លូវបេតុងបន្ទាយទាហ៊ានឆ័ត្រយោង៩១១ ឆ្លងកាត់ពីភូមិតាកេរ្តិ៍ ទៅភូមិតាសេក ហើយនៅពេលមានភ្លៀងធ្លាក់ផ្លូវនោះតែងតែមានទឹកដក់បង្កជាជង្ហក់។ ដោយមើលឃើញបែបនេះលោកក៏បានចាត់អោយមន្ត្រីសាលាខណ្ឌ សហការជាមួយចៅសង្កាត់កំបូល ចាក់ដីបំពេញ ឈូសឆាយកិនបង្ហាប់ ដោយគ្រឿងចក្រ
កិនដីនេះ បានមកពីការចូលរួមពីលោកមេបញ្ជាការកងពលឆ័ត្រយោង៩១១។

លោកអភិបាលខណ្ឌ បានប្រាប់អោយដឹងទៀតថា ចំណុចផ្លូវលើ នៅពេលផុលរដូវវស្សា លោកនឹងគ្រោងស្ថាបនាដោយមានប្រព័ន្ធលូដើម្បីរំដោះទឹកលិចផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម