សន្តិសុខសង្គម
នគរបាល ប្រជាការពារ និងកម្មករប្រមូលសំរាមក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទទួលបានអំណោយពីលោកអភិបាលខណ្ឌមានជ័យ
ដើម្បីជាការលើកទឹកចិត្ត និងជាផ្នែកនៃការគិតគូរដល់មន្ត្រីនៅក្រោមឱវាទផងនោះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់។

ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ដោយមានការអញ្ជើញចូលរួមជាពីព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំសូត្រឆ្វេង និងញាតិញ៉ោមពុទ្ធិបរិស័ទមួយចំនួនទៀត ដែលបានចូលជាបច្ច័យ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ ហើយត្រូវបានព្រះសង្ឃវេរជាទានសប្បុរសបន្តទៅកងកម្លាំងដែលកំពុងមានវត្តមាននៅទីនោះ។

លោក សេង គន្ធ អភិបាលខណ្ឌ បានមានមតិសំណេះសំណាលជាមួយកងកម្លាំង ដោយលោកបានធ្វើការកោតសសើរកម្លាំងទាំង២ ទាំងនគរបាល និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ មិនប្រកាន់ពេលវេលាយប់ ឬថ្ងៃ។ លើកពីនោះ កម្លាំងទាំង២នេះ បានដើរតួនាទីសំខាន់ក្នុងការល្បាតពួនស្ទាក់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសនោះ គឺតែងចុះសម្របសម្រួលលំហូរចរាចរណ៍លើដងផ្លូវ ខណៈសង្កាត់ស្ទឹងមានជ័យទី១ តែងជួបជាប្រចាំលើការកកស្ទះ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងម្នាក់ទទួលបាន អង្ករ ១បេ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ តែ ស្ករស ទឹកដោះគោ និងថវិការមួយចំនួនទៀតផងដែរ។
អំណោយចែកជូននៅពេលនេះ ក៏ជាការលើកទឹកចិត្តចំពោះការជួយការពារសុវត្ថិភាព និងសម្របសម្រួលចរាចរណ៍ ក្នុងវត្តអារាមទាំងអស់ ក្នុងមូលដ្ឋាន កំឡុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃផងដែរ ដោយកម្លាំងពិតជាបានសស្រាក់សស្រាំគ្នាជាខ្លាំង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕
អត្ថបទ៖ សុភា




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល