សន្តិសុខសង្គម
សមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ កាម៉ារូទីន ស៊ូហៃមី ពាក់ព័ន្ធករណីរំលោភសិស្សសាលាខ្មែរឥស្លាមច្រើននាក់
ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដែលរងការចោទប្រកាន់ពាក់ព័ន្ធករណីរំលោភបំពានលើសិស្សសាលាខ្មែរឥស្លាម ត្រូវបានព្រះរាជអាជ្ញាតំណាងឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការ។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនជនសង្ស័យមកសួរនាំកាលពីថ្ងៃទី១៥តុលាម្សិលមិញ។

សូមបញ្ជាក់ថា តាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ ក្នុងនោះមានអាយុ១៣ឆ្នាំមួយនាក់ អាយុ១៤ឆ្នាំមួយនាក់ និងអាយុ១៥ឆ្នាំពីរនាក់ ត្រូវបានជនសង្ស័យប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:។ បើតាមនាយកដ្ឋាន ក្នុងចំណោមជនរងគ្រោះទាំង៤ មានពីរនាក់បានមកដាក់ពាក្យបណ្ដឹង និងពីរនាក់ទៀតមិនដាក់បណ្តឹង ហើយក៏មានសាក្សី៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មានដែរ។
នាយកដ្ឋានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស មានអាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម។ ទោះបីមានសួរចម្លើយយ៉ាងណា ជនសង្ស័យនៅតែមិនព្រមឆ្លើយសារភាពនោះទេ ពោលគឺគេចវេសពីការទទួលខុសត្រូវ ទោះបីមានសាក្សីមកបំភ្លឺក្ដី៕
អត្ថបទ៖ សំណាង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ