Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំងហាងបញ្ចាំមួយកន្លែងដកហូតម៉ូតូជាង​៣០គ្រឿង សមត្ថកិច្ចអំពាវនាវឲ្យពលរដ្ឋយកឯកសារទៅផ្ទៀងផ្ទាត់

បានផុស

នៅ

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង និងបានដកហូតម៉ូតូជាង៣០គ្រឿងដែលម្ចាស់ទីតាំងបានមកពីការទទួលផលចោកម្ម។ បន្ទាប់ពីបង្ក្រាប និងដកហូតវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ហើយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅលក់ឲ្យម្ចាស់ទីតាំងនោះ រហូតមានការស្រាវជ្រាវចុះបង្ក្រាបតែម្ដង។

សូមបញ្ជាក់ថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ថែមថា ក្រោយពេលស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង សុទ្ធតែម៉ូតូដែលបានមកពីការទទួលផលចោរកម្មកន្លងមក ចំណែកជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់។

វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនចាត់តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម