សន្តិសុខសង្គម
ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី បានបញ្ជូនដល់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តនីតិវីធីច្បាប់ ពាក់ព័ន្ធករណីរំលោភបំពានសិស្សនៅសាលាខ្មែរឥស្លាមឬស្សីកែវ។
សូមរំលឹកថា ជនសង្ស័យឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រង អន្តេវាសិកដ្ឋានសិស្សនារី នៃសាលារៀន អាន់នៀកម៉ះ ភ្នំពេញ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តាមការបង្គាប់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលនាំខ្លួនមកសាកសួរតែជនសង្ស័យមិនសារភាព ពោលគឺគេចវេសមិនទទួលខុសត្រូវ។
សូមបញ្ជាក់ថា តាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះ ចំនួន០៤នាក់ មានអាយុ១៣ឆ្នាំ១នាក់ អាយុ១៤ឆ្នាំ១នាក់ និងអាយុ១៥ឆ្នាំ២នាក់ ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:។ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ មានជនរងគ្រោះមកដាក់បណ្តឹង២នាក់ និងមិនដាក់ពាក្យបណ្តឹង២នាក់ និងមានសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន៕
អត្ថបទ៖ សំណាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ