Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពតជំរុញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធត្រូវទប់ស្កាត់រាល់បទល្មើសនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងនៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតថា នាពេលកន្លងមកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពតមានភាពល្អប្រសើរបានមានភ្ញៀវទេសចរចូលចិត្តមកលេងលម្ហែកម្សាន្តគួឱ្យកក់ក្តៅក្នុងចិត្តដោយសារមន្ត្រីរាជការ អាជ្ញាធរ និងជំនាញកម្លាំងសមត្ថកិច្ចបានសហការគ្នាធ្វើការបានយ៉ាងល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីពង្រឹងដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំង ឲ្យយកចិត្តទុកដាក់លើការងារ ៥ចំណុចសំខាន់ៗ ពិសេសត្រូវចូលរួមសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

លោកបន្ថែមថា ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តកំពតក៏នៅមានការងារខ្វះចន្លោះមួយចំនួន ដែលទាមទាឲ្យមានការចូលរួមសហការគ្នា ធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះមានដូចជា ១.ការងារការពារធនធានធម្មជាតិ ២.ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង)  ៣.ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក ៤.ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ និង៥.ការងារតបណ្តាញទឹកភ្លើងជួនប្រជាពលរដ្ឋជាដើម។

លោក ម៉ៅ ធនិន បញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែងនោះ ត្រូវរាយការណ៍ និងមានចំណាត់ការដោះស្រាយទៅតាមនិតិវិធីច្បាប់ដែលបានកំណត់។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ន និងឆន្ទៈខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ  ពិសេសអាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យយល់ដឹងច្បាស់ អំពីការងារព្រំដែន ហើយរួមគ្នាការពារឲ្យបានល្អ កុំឲ្យមានជាតិសាសន៍ដ៏ទៃ មកជួល ឬមកអាស្រ័យផល លើដីកម្ពុជាជាដាច់ខាត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម