សន្តិសុខសង្គម
បញ្ជូនម្ចាស់ទីតាំងនាំចូលផលិតផលក្លែងក្លាយជាង ១ ពាន់ ៤ រយ កេស ទៅតុលាការ
បុរសម្នាក់ ជាម្ចាស់ទីតាំងនាំចូល ស្តុក ចែកចាយផលិតផលធូបមូសក្លែងក្លាយ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd បានចុះបង្ក្រាបទីតាំងចំនួន ០២ កន្លែង សង្ស័យនាំចូល ស្តុក ចែកចាយ ផលិតផលធូបមូស ម៉ាក Ranger ក្លែងក្លាយ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងជាច្រើន។
នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឃាត់ខ្លួនមានឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយ ចំនួន ០២ ទីតាំង។ ទីតាំងទី១. ស្ថិតនៅផ្ទះលេខ ៨៩ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញ វត្ថុតាងរួមមាន ៖ ធូបមូសម៉ាកស្តេចនាគទេព ចំនួន ៣៥ កេស, ធូបមូសម៉ាក Ranger ដើម ចំនួន ៣១ កេស, ធូបមូសម៉ាក Ranger កង ចំនួន ៣៣ កេស, សាប៊ូ Fineline ចំនួន ៣៣ កេស, សាប៊ូ D-nee ចំនួន ៣៣ កេស។ ទីតាំងទី២.ស្ថិតនៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ៖ ធូបមូសម៉ាកស្តេចនាគទេព ចំនួន ១០ កេស, ធូបមូសម៉ាក Ranger កង ចំនួន ១៧ កេស, សាប៊ូ Fineline ៣ ០០០ មល ចំនួន ៨១៨ កេស, សាប៊ូ D-nee ៩៦០ មល ចំនួន ១០៦ កេស, សាប៊ូ D-nee ១ ៨០០ មល ចំនួន ៦៥ កេស ,សាប៊ូ D-nee ៣ ០០០ មល ចំនួន ១៤០ កេស, សាប៊ូលាងចាន ចំនួន ៤៧ កេស, ទឹកលាងបង្គន់ម៉ាក Okey PINK ចំនួន ១៦ កេស រួមទាំងសំបកកេស និងវិក្កយបត្រមួយចំនួន។ សរុបសម្ភារៈទាំងអស់ចំនួន ១ ៤៥៨ កេស ស្មើនឹង ១៥ ៥១៤ គីឡូក្រាម។

ក្រោយការឆែកឆេរនគរបាលបានសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី ១ មកដាក់ចូលក្នុងទីតាំងទី ២ រួចធ្វើការបិទឃ្លុំបេទីតាំងទាំងមូលជាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ