សន្តិសុខសង្គម
អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់
រោងកម្មករបស់ក្រុមហ៊ុនតបណ្ដាញខ្សែកាបត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ប្រមាណជាង១០បន្ទប់។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលមានអគ្គិភ័យខាងលើនេះ គឺគាត់បានឮសំឡេងផ្ទុះចំនួន២ដង តែគ្មានអ្នកចាប់អារម្មណ៍ លុះមួយសន្ទុះមកក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។ ភ្លាមៗ មានប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចអោយចុះអន្តរាគមន៍។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការគោលដៅសាលាខណ្ឌសែនសុខ បានមកដល់១គ្រឿង ទើបមាន២គ្រឿងទៀតមកដល់ដើម្បីអន្តរាគមន៍រហូតរលត់ទៅវិញនៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល។

ក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចចុះផ្ទាល់ដល់ទីតាំងកើតហេតុ ដើម្បីដឹកនាំកម្លាំងអន្តរាគមន៍ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង។ ចំពោះមូលហេតុនៃការឆាបឆេះនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយ៕
អត្ថបទ៖ សំណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ