សន្តិសុខសង្គម
ភ្លៀងធ្លាក់មួយមេធំនៅព្រំប្រទល់កម្ពុជា-ថៃ បណ្ដាលឱ្យទឹកជន់លិច និងកួចលំនៅឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន
ប៉ៃលិន ៖ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៦និង០០នាទី មានភ្លៀងធ្លាក់មួយមេធំ នៅខេត្តចន្ទបុរី ប្រទេសថៃជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន បណ្ដាលឱ្យទឹកអូរ តាមបណ្ដោយព្រំដែនកើនឡើងយ៉ាងគំហុក ធ្វើឱ្យជន់លិចនិងកួចលំនៅឋានប្រជាពលរដ្ឋ។
បើតាមសេចក្តីរាយការណ៍ ដែលកម្ពុជាថ្មីទទួលបាន ឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានកើតឡើងត្រង់ចំណុចលូដាច់ ភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបៃលិន។ បើតាមប្រពលរដ្ឋបានឱ្យដឹងថា ភ្លៀងបានចាប់ផ្ដើមធ្លាក់តាំងពីម៉ោង៣រសៀលរហូតដល់ម៉ោង៦ល្ងាច ទើបបណ្ដាលឱ្យទឹកអូរ តាមបណ្ដោយព្រំដែនកើនឡើងយ៉ាងគំហុក ធ្វើឱ្យផ្ទះប្រជាពលរដ្ឋជន់លិច និងកួចយកទាំងរថយន្តទៀតផង។
បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរស្រុកសាលាក្រៅ ដែលដឹកនាំដោយលោក ជា សុឃុម បានដុតដៃដុតជើងចុះអន្តរគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយក្នុងនោះក៏មានការសហការជាមួយកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
បើតាមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា រហូតមកដល់ម៉ោងនេះ ភ្លៀងក៏នៅតែកំពុងរលឹមឥតស្រាកស្រាន្ត។ ហើយអាជ្ញាធរប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្ន ដើម្បីឱ្យប្រជាជនដែលរស់នៅតាមបណ្ដាយព្រំដែនជាប់មាត់អូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕
ដោយ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ