Connect with us

សន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ១៨ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២៤ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​លើ​ក្រុម​ជនសង្ស័យ​ទាំង ១៨ នាក់ ខាង​លើ និង​បក្ខពួក ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​មហាវិថី​ចោមចៅ ហៅ​ផ្លូវ​វេងស្រេង ទល់មុខ​ផ្សារ​ខេ​មើល ភូមិ​ត្រពាំង​ថ្លឹង ២ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ ២០២៤ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ។ ក្នុង​នោះ​មាន​ឈ្មោះ ក្រុម C.T.C, ក្រុម ៩៧ ហៅ​ផ្ទះ​ឡ និង​ក្រុម​ពោធិ៍ចិនតុង​ហ្សីន P.C.T។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៤ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ពីរ​ក្រុម ដោយ ០១ ក្រុម មាន​គ្នា​ជាង ១០ នាក់ ម៉ូតូ ០៥ គ្រឿង មិន​ចាំ​ម៉ាក ហើយ​ខ្លះ​ថ្មើរជើង ជា​ក្រុម​ឈ្មោះ C.T.C និង​ក្រុម ៩៧ ហៅ​ផ្ទះ​ឡ និង ០១ ក្រុម​ទៀត​ឈ្មោះ​ពោធិ៍ចិនតុង​ហ្ស៊ី​ន P.C.T មាន​គ្នា​ជាង ៥០ នាក់ ជិះ​ម៉ូតូ​ប្រហែល ៤០ គ្រឿង មិន​ចាំ​ម៉ាក បាន​ប្រើ​អំពើ​ហិង្សា​យក​ដុំ​ថ្ម ដុំឥដ្ឋ មួក​សុវត្ថិភាព ដំបង​ឈើ ដែក​ទីប កាំបិត​បុ័ងតោ កាំបិតផ្គាក់ ដេញ​កាប់​គ្នា គប់​ដុំ​ថ្ម​ដាក់គ្នា និង​ដេញ​វាយ​គ្នា​ទៅវិញទៅមក​នៅ​ចំណុច​លើ​ផ្លូវ​មហាវិថី​ចោមចៅ ហៅ​ផ្លូវ​វេងស្រេង ទល់មុខ​ផ្សារ​ខេ​មើល ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង ២ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២ ក្រុម ចំនួន ១៨ នាក់ ចំណែក​ឯ​បក្ខពួក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​បន្ត។

បច្ចុប្បន្ន​ក្រុម​ជន​ត្រូវ​ចោទ​ជា​ក្មេង​ទំនើង​ទាំងនេះ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រាជរដ្ឋាភិបាលជប៉ុន នឹងរៀបចំពិព័រណ៍ការងារអនឡាញ សម្រាប់ប្រព័ន្ធពលករជំនាញ នៅប្រទេសជប៉ុន

វប្បធម៌ ជំនឿ១៧ នាទីutes មុន

តារានិករ Gemini មានរាសីបែបណា ក្នុងឆ្នាំ2025នេះ

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពន្លឿនការដោះស្រាយករណីពលរដ្ឋដាក់តាមទំព័រហ្វេសប៊ុករបស់លោក និងសម្ដេច ស ខេង ឱ្យឆាប់ចប់

ព័ត៌មានជាតិ២៥ នាទីutes មុន

ឆ្នាំ ២០២៥ ស្រុកព្រែកប្រសព្វ​ជាប់ដងទន្លេ ដាក់ផែនការចុះបញ្ជីដីធ្លី​ចំនួន ២២ ២៩៧ ក្បាលដី​ជូន​ប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចំណាប់ខ្មាំង៣៣​នាក់ នឹង​ត្រូវ​ក្រុម​ហាម៉ាស​ដោះលែង ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​កិច្ច​ព្រមព្រៀង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម