សន្តិសុខសង្គម
ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មិនស្រួលខ្លួន ថប់ដង្ហើម គាំងបេះដូងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ
ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មានអាការមិនស្រួលខ្លួន ថប់ៗ ដង្ហើម ត្រូវបានបុរសជាសង្សារ និងប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះ តែជាអកុសលដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជ សណ អាយុ ២២ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទើបឈប់សម្រាកពីការងារដោយសារមានផ្ទៃពោះជិតគ្រប់ខែ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់។ ចំណែកបុរសជាសង្សារឈ្មោះ ឃាម ពេជ្រ អាយុ ២៣ ឆ្នាំ រស់នៅភូមត្រពាំងខ្លី ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់។

តាមសម្ដីបុរសជាសង្សារបានឲ្យដឹងថា ពួកគេទាំង ២ នាក់ បានស្រលាញ់គ្នាជាងមួយឆ្នាំមកហើយ គឺស្រលាញ់ចិត្ត និងចិត្ត និងក្រុមគ្រួសារខាងស្ត្រីជាសង្សារក៏បានដឹងឮខ្លះដែរ តែមិនដឹងថាមានផ្ទៃពោះនោះទេ។
បុរសខាងលើបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ១២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ ខណៈគាត់កំពុងដេក ស្រាប់តែឮសំឡេងស្ត្រីរងគ្រោះ ស្រែក គាត់ក៏ទាញខ្នើយឲ្យជនរងគ្រោះកើយ បន្ទាប់មកក៏ស្ងាត់ ដូចជាមានដង្ហើមតិចៗ។

បុរសខាងលើបន្តទៀតថា ភ្លាមៗ រូបគាត់ និងអ្នកជិតខាងបន្ទប់ ក៏ចង់យកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដែរ។ ណាមួយ ជនរងគ្រោះពោះធំ ពិបាកយកចុះក្រោម កាំជណ្ដើរតូចចង្អៀត ទើបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរបង្អែកពោធិ៍ចិនតុង ដើម្បីយកស្ត្រីរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែទម្រាំរថយន្តសង្គ្រោះមកដល់ អស់រយៈពេលប្រមាណជិតកន្លះម៉ោង ហើយបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព តែជាអកុសលពេលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសពមកកន្លែងកើតហេតុវិញ រង់ចាំសមត្ថកិច្ចជំនាញចុះពិនិត្យ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួចក៏ទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ដើម្បីមកកន្លែងកើតហេតុ ពិនិត្យសពជនរងគ្រោះបានឲ្យដឹងថា (គាំងបេះដូងអាចបណ្ដាលមកពីជំងឺបេះដូងទៅលើអ្នកមានផ្ទៃពោះជិតគ្រប់ខែ)៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា