សន្តិសុខសង្គម
កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រដេញឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច
ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនជាតិចិនជិះម៉ូតូកង់បីបានសម្រេចតែរត់គេចមិនរួចត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រដេញឃាត់បានភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវព្រះមុនីវង្សកែងផ្លូវ៤៨៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័ង កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង ម៉ាកស៊ុយស៊ូគីនិចមួយគ្រឿង និងហុងដាឌ្រីមមួយគ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ជនសង្ស័យទាំង២នាក់ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចេញល្បាតទប់ស្កាត់បទល្មើស និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិសាស្ត្ររាជធានីភ្នំពេញ លុះមកដល់ចំនុចកេីតហេតុ ក៏ស្រាប់ឃេីញជាក់ស្ដែងជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ាក ហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង និងម៉ូតូម៉ាក ស៊ុយស៊ុនិច ពណ៌សលាយខៀវ មួយគ្រឿង បានជិះទៅធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីជនជាតិចិនប្រុសៗ២នាក់ ដែលកំពង់តែជិះលេីម៉ូតូកង់បី បានសម្រេចហេីយព្យាយាមជិះម៉ូតូរត់គេច តែភ្លាមនោះដោយកម្លាំងសមត្ថកិច្ចឃេីញហេតុការណ៍ជាក់ស្ដែង ក៏បានប្រដេញតាមជនសង្ស័យតាំងពីចំនុចកេីតហេតុ រហូតដល់តាមបណ្ដោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទេីបធ្វេីការឃាត់បានជនសង្ស័យទាំង២នាក់នោះ និងដកហូតម៉ូតូចំនួន២គ្រឿងភ្លាមៗផងដែរ។

ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅផ្នែកជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា