សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ និងរថយន្ត ០៣ គ្រឿង ករណីជួញដូរសារធាតុញៀន
នគរបាលប៉ុស្តិ៍ព្រៃស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងរថយន្ត ០៣ គ្រឿង ក្រោយជួញដូរសារធាតុញៀនខុសច្បាប់។

ការឃាត់ខ្លួននេះកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៤ រសៀល នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន ០៣ នាក់ រួមមាន ៖ ០១-ឈ្មោះ ម៉ា គឹមស្រេង ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូលេខ ៦ ខណ្ឌឫស្សីកែវ។ ០២-ឈ្មោះ ឌឹក យិនអ៊ី ភេទប្រុស ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ០៣-ឈ្មោះ សាន វណ្ណី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងថត មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមការបញ្ជាក់ពីសមត្ថកិច្ច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៤ រសៀល កម្លាំងប៉ុស្តិ៍បាននិងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ប៉ុន្តែខណៈពេលល្បាតមកដល់ចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស បានប្រទះឃើញជនសង្ស័យ ០៣ នាក់ កំពុងប្រព្រឹត្តការជួញដូរខុសច្បាប់នូវសារធាតុញៀន។ ភ្លាមៗ សមត្ថកិច្ចបានជិះប្រដេញឃាត់បានទាំង ០៣ នាក់ នៅនឹងកន្លែងតែម្ដង។
ជាក់ស្ដែងបន្ទាប់ពីត្រួតពិនិត្យ រកឃើញវត្ថុតាងមួយចំនួនដូចជា ៖ ក្រាមពណ៌សថ្លា ចំនួន ០៣ កញ្ចប់ថង់(ធំល្មមចំនួន ០២ កញ្ចប់ថង់, តូចចំនួន ០១ កញ្ចប់ថង់), ទូរស័ព្ទដៃ ម៉ាក iPhone 15 Pro Max ពណ៌ខ្មៅ, ទូរស័ព្ទដៃ ម៉ាក iPhone 15 Pro ពណ៌ទឹកប្រាក់, ទូរស័ព្ទដៃម៉ាក Samsung Z fold 4 ទឹកប្រាក់, រថយន្តម៉ាក Toyota Prius ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BV-2155, រថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BY-4398, រថយន្តម៉ាក Lexus Gs300 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BP-4641, ជញ្ជីងអេឡិចត្រូនិកចំនួន ០១ គ្រឿង, ខ្សែដៃលោហធាតុពណ៌លឿងចំនួន ០១ ខ្សែ, ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន ០១ វង់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ