សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆក់ ៥ករណី
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឆក់ចំនួន៥ករណីទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ការបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង៥នាក់នេះ គឺធ្វើឡើងបន្ទាប់កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់ និងលួចសម្ភារ និងទ្រព្យសម្បត្តិពីប្រជាពលរដ្ឋបានសម្រេចជាច្រើនករណីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់មាន ទី១ ឈ្មោះ ម៉ៅ រេីន ហៅ យ៉ា ភេទប្រុស ទីមាន២-ឈ្មោះ ហឿន សីហា ហៅ ដូច ភេទប្រុស ទី៣-ឈ្មោះ វាន់ បញ្ញ ហៅ ហ្វាញ្ញ ភេទប្រុស ទី៤-ឈ្មោះ ជា សីហា ហៅ សត្យា ភេទប្រុស ៥-ឈ្មោះ រដ្ឋា ខ្វាន់អ៊ូ ហៅ អ៊ូ ភេទ ប្រុស។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆក់ កាបូប និងទូរសព្ទ័ ចំនួន០៥ករណីផ្សេងគ្នា។

នគរបាលបានអោយដឹងទៀតថា ករណីទី១៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦:០៥ទាបភ្លឺ។ ករណីទី២៖ លួចយកកាបូប នៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨:៣០យប់។ ករណីទី៣៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៦:១៥ទាបភ្លឺ។ ករណីទី៤៖ ឆក់យកកាបូប និងទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ ទួលទំពន់ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:១៣ទាបភ្លឺ។ ករណីទី៥៖ ឆក់យកថង់ខ្មៅ នៅចំណុច ផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៦:២៥ទាបភ្លឺ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ