Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស៣នាក់ និងរំដោះជនរងគ្រោះ​២នាក់ សង្ស័យករណីចាប់ជំរិត

បានផុស

នៅ

កម្លាំងសមត្ថកិច្ចបានធ្វេីការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ រំដោះបានជនរងគ្រោះ២នាក់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៣និង៣៦នាទី​ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរ អាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាម​រយៈ​លោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្សនៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក អធិការបានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន២គ្រឿង ម៉ាក ALPHARD ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 9081 ចំនួន ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ- 7571 កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្តចំនួន៣នាក់ រត់សំដៅទៅវាលស្រែខាងត្បួងកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះ ចំនួន២នាក់ទី១- ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង (កំពុងអង្គុយក្នុងឡាន ពណ៌ ស ស្ថានភាពដៃជាប់ខ្នោះ ចងភ្ជាប់នឹងដៃកាន់ក្នុងឡាន និងជើងទាំង០២ជាប់ចំណង) ទី២-ឈ្មោះ ម៉ៅ ភក្តី ហៅ ភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល ( អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)។

ក្នុងនោះ កម្លាំងសមត្ថកិច្ចមួយចំនួន បានតាមស្វែងរកជនសង្ស័យ​ បន្ទាប់មកកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ ដែលបានរត់ចេញពីរថយន្ត បានចំនួន ០៣នាក់ ទី១- ឈ្មោះ AMANBEK ZHAIDER ភេទ ប្រុស ជនជាតិ KAZA​ KHSTAN ទី២-ឈ្មោះ MUZBOLAT ភេទ ប្រុស ជនជាតិ KAZAKHSTAN ។ ទី៣-ឈ្មោះ AMAN SYRLYBAY ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញដេីម្បីសាកសួរនឹងចាត់ការតាមនិតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម