សន្តិសុខសង្គម
នារីជនជាតិចិនម្នាក់ កំពុងជិះតាក់ស៊ី ឈ្លោះជាមួយសង្សារតាមទូរស័ព្ទ ស្រាប់តែយកកូនកាំបិតភ្ជង់.ក អ្នកបើកបរ ផ្អើលឆោឡោ
នារីជនជាតិចិនម្នាក់ ឡើងជិះតាក់ស៊ី ខណៈកំពុងនៅតាមផ្លូវ បាននិយាយទូរស័ព្ទជាមួយសង្សារ និងឈ្លោះប្រកែកគ្នា លុះក្រោយបិទទូរស័ព្ទ ក៏ទាញយកកូនកាំបិតពីក្នុងកាបូបមកភ្ជង់.ក អ្នកបើកបរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្ដីបុរសអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ ជាមិត្តនារីជនជាតិចិននោះបាន booking ចំរថយន្តរបស់គាត់ ចេញពីគោលដៅបុរីចំការមន ទៅកាន់ទឹកថ្លា។ លុះកំពុងជិះតាមផ្លូវ នារីជនជាតិចិនខាងលើ និយាយទូរស័ព្ទឈ្លោះគ្នាជាមួយបុរសជាសង្សារ ក្រោយមកបិទទូរស័ព្ទ បានទាញយកកូនកាំបិតបត់ពីក្នុងកាបូប ភ្ជង់.ក របស់គាត់ជាប់។
ប្រភពបន្តថា គាត់ស្តាប់ភាសាចិនបានខ្លះៗ ថាឲ្យគាត់បើកទៅឲ្យលឿន លុះមកដល់ចំណុចស្តុបBKC រូបគាត់បានឈប់រថយន្ត តែនារីចិននោះបានកាន់កាំបិត ភ្ជង់.ក គាត់ជាប់រហូត ដោយខ្លាចនារីចិននោះចាក់.ក គាត់បានកាត់កៅអីទៅក្រោយផ្តេកខ្លួន ប្រតាយប្រតប់ជាមួយនារីចិនខាងលើ បណ្ដាលឲ្យជ្រុះកាំបិតតែម្ដង ទើបគាត់បើកទ្វាររថយន្តរត់ចេញក្រៅ ដើម្បីស្រែកឲ្យគេជួយ។

បន្ទាប់មក នារីជនជាតិចិនម្នាក់នោះ បានរត់ដេញតាមគាត់ រហូតដល់កន្លែងសន្តិសុខយាមធនាគារ រួចនាងទៅលើកកៅអីរបស់សន្តិសុរត់ដេញតាមវាយបុរសបើកតាក់ស៊ីនោះ តែត្រូវបានក្រុមសន្តិសុខនៅទីនោះឃាត់ និងសែងនាងចេញ ដោយសារតែនារីចិននោះ ធ្វើអីមិនបាន នាងក៏បានដើរគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុ បុរសអ្នករត់តាក់ស៊ី ក៏បានបើករថយន្តត្រឡប់ទៅរកមិត្តរបស់នារីចិនខាងលើ ដើម្បីទារលុយថ្លៃសេវាកម្មវិញ ព្រោះនារីចិននោះជិះមិនបានឲ្យលុយនោះទេ ចំណែកអ្នក BOOKING គឺជាមិត្តរបស់នាងទៅវិញទេ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ