សន្តិសុខសង្គម
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
បន្ទាប់ពីរងពាក្យបណ្ដឹងពីអ្នកមានកំពូលមានងារជា អ្នកឧកញ៉ា រួចមក លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានស្នើឲ្យម្ចាស់ពាក្យបណ្ដឹងដកពាក្យបណ្ដឹងវិញ និងងាកមកចរចាគ្នាដោយសន្តិវិធីវិញ។ ការស្នើសុំឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងនេះ គឺដោយសារលោកមានគ្រួសារ និងបុគ្គលិកច្រើន ដែលជាទំនួលខុសត្រូវជីវភាព។ តែទោះយ៉ាងណា លោកឧកញ៉ា ហ៊ួត ជា អះអាងថា លោកនឹងចូលបំភ្លឺតាមដីការកោះហៅរបស់តុលាការនៅពេលឆាប់ៗនេះ។ នេះបើតាមសំណេររបស់លោកឧកញ៉ា ហ៊ួត ជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៣តុលាម្សិលមិញនេះ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក លោកឧកញ៉ា ហ៊ួត ជា ក៏សូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមិត្តភក្ដិជួយដល់លោកផង ហើយក្នុងសំណេរនោះលោកឧកញ៉ាក៏បានបង្ហើបឈ្មោះម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ជាអក្សរកាត់ថា ស.ឬ ដែលធ្វើឲ្យមហាជននៅតែមិនដឹងថា ម្ចាស់ពាក្យបណ្ដឹងនោះជាអ្នកមានកំពូលមួយណា។
សូមរំលឹកថា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានបង្ហើបឱ្យដឹងថា អ្នកមានកំពូលម្នាក់មានងារជា «អ្នកឧកញ៉ា» ដែលជាម្ចាស់គម្រោងសាងសង់ដ៏ធំមួយនៅរាជធានីភ្នំពេញ បានទិញការ៉ូពីលោកជាច្រើនមិនទាន់សងប្រាក់គ្រប់ចំនួន ហើយបែរជាមកប្តឹងលោកថែមទៀត។

តាមការបកស្រាយលើទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃចន្ទ លោកឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា ក្នុងបទពិសោធន៍ជាអ្នករកស៊ីជាង ១៤ឆ្នាំមកនេះ និងមានសាខាធំៗជាង ៥០ទូទាំងប្រទេស លោកតែងតែប្រកាន់គោលការណ៍ស្មោះត្រង់ជានិច្ចជាមួយអតិថិជន។ ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោកបានជួបរឿងមួយ ដែលមានអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បានទិញការ៉ូពីក្រុមហ៊ុនលោក ដោយផ្តល់សែកឱ្យ ៣០% ហើយលោកក៏បានតម្កល់សែកឱ្យវិញផងដែរ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ថែមទៀត។

ទោះមានការស្នើសុំឲ្យដកពាក្យបណ្ដឹងពីសំណាក់ចុងបណ្ដឹងយ៉ាងណាក្ដី រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ភាគីម្ខាងទៀតដែលមានងារជា អ្នកឧកញ៉ា ជាម្ចាស់បណ្ដឹងប្ដឹងលោកកឧកញ៉ា ហ៊ួត ជា នៅមិនទាន់ចេញមកអះអាង ឬបង្ហាញអត្តសញ្ញាណនៅឡើយទេ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?