សន្តិសុខសង្គម
សង្ស័យឆ្លងចរន្តអគ្គិសនី អគ្គិភ័យឆាបឆេះផ្ទះវិឡាមួយកន្លែង នៅខណ្ឌឫស្សីកែវ
ផ្ទះវិឡាមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់ចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ១០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចវិឡាលេខ J.៤៥ ក្នុងបុរីវិឡាទួលសង្កែ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីវិឡាមួយកន្លែងខាងលើដែលម្ចាស់ចាក់សោទុកចោល មានផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។

បើតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៥ គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៤ គ្រឿង និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវចំនួន ១ គ្រឿង។
ដោយឡែកបើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងផ្ទះវិឡាខាងលើបានរងការខូចខាត ហើយចំពោះមូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ ម៉េង









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ