Connect with us

សន្តិសុខសង្គម

ករណីប្លន់ម៉ូតូទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ ជារឿងប្រឌិត

បានផុស

នៅ

កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០២៤ ម្សិលមិញ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ទាំង​ថ្ងៃ ខណៈ​យុវជន​ម្នាក់ បាន​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដោយ​ប្រាប់​ថា មាន​ជនសង្ស័យ​យក​កាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម មួយ​គ្រឿង គេច​ខ្លួន​បាត់ នៅ​លើ​កំណាត់​ផ្លូវលំ​ភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ពេលនេះ​ឪពុក​កូន​ជា​ម្ចាស់​ម៉ូតូ​បាន​មក​សុំទោស​ជា​សាធារណៈ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល មូលហេតុ​ដោយសារ​ខឹង​ប្អូន​ខ្ចី​ម៉ូតូ​ទៅ​យូរ​ពេក ទើប​ប្រឌិត​រឿង​ឱ្យ​យល់​ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​ជា​ម្ចាស់​ម៉ូតូ​ដែល​ប្រឌិត​រឿង​ឱ្យ​យល់​ច្រឡំ​នោះ​មាន​ឈ្មោះ រស់ រាត្រី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ភូមិ​ចែក​ម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​បុរស​ដែល​ខ្ចី​ម៉ូតូ​ទៅ​នោះ​ឈ្មោះ ធឿន ត្រូវ​ជា​ប្អូន​របស់​បុរស​ជា​ឪពុក​យុវជន​ខាង​លើ។

តាម​ចម្លើយ​សារភាព​របស់​ឪពុក​យុវជន​ឈ្មោះ រស់ រាត្រី បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្អូន​ប្រុស​គាត់​បាន​ខ្ចី​ម៉ូតូ​របស់​គាត់​ជិះ។ ពេលនោះ គាត់​ក៏​យល់​ព្រម​ឱ្យ​ខ្ចី តាំង​ព្រឹក​រហូតមកដល់​ថ្ងៃត្រង់ មិន​ឃើញ​មក​វិញ ក៏​នាំ​ឱ្យ​កូន​ប្រឌិត​រឿង​ថា​មាន​ជនសង្ស័យ​យក​កាំបិត​ភ្ជង់​ប្លន់​យក​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ។

រហូត​មក​ដល់​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ដដែល ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ ធឿន ក៏​យក​ម៉ូតូ​មក​ឱ្យ​វិញ ទើប​គាត់​ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រសាំង​វិញ ដើម្បី​សុំទោស​កម្លាំង​សមត្ថកិច្ច​ជា​សាធារណៈ និង​ដក​ពាក្យបណ្ដឹង​ពី​ប្អូនប្រុស​គាត់៕

អត្ថបទ ៖ សុខា

អត្ថបទ​ពាក់ព័ន្ធ ៖ ជនសង្ស័យភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម