សន្តិសុខសង្គម
យកម៉ូតូ និងទូរស័ព្ទថៅកែទៅបញ្ចាំ គេចខ្លួន ២ ថ្ងៃ ត្រូវជនរងគ្រោះឃាត់ប្រគល់ជូនសមត្ថកិច្ច
ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូ និងទូរស័ព្ទរបស់ថៅកែ ដើម្បីយកអីវ៉ាន់ឱ្យភ្ញៀវ បែរជាយកទៅបញ្ចាំ គេចខ្លួន ២ ថ្ងៃ ត្រឡប់មកវិញ ជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លន់ វាសនា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរជាងដេរ ស្នាក់នៅផ្ទះលេខ ១០ ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ វ៉ាន សុភារី ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១០ ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយឡែកសម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ ១ គ្រឿង ម៉ាក HONDA TODAY ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 1HE-8513 ស៊េរីឆ្នាំ 2011 / ទូរស័ព្ទ ១ គ្រឿង ម៉ាក SAMSUNG។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ០០ នាទី ជនរងគ្រោះកំពុងតែហូបបាយក្នុងផ្ទះលេខ ១០ ស្ថិតនៅភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យដែលត្រូវជាកូនជាងបានខ្ចីម៉ូតូ ១ គ្រឿង ម៉ាក HONDA TODAY ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 1HE-8513 ស៊េរីឆ្នាំ 2011 និងទូរស័ព្ទ ១ គ្រឿង ម៉ាក SAMSUNG ដោយប្រាប់ជនរងគ្រោះថា យកអីវ៉ាន់ទៅឱ្យភ្ញៀវ និងដើររកភ្ញៀវបន្ត។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ពេលនោះជនរងគ្រោះក៏បានឱ្យម៉ូតូ និងទូរស័ព្ទទៅជនសង្ស័យដែលស្ថិតនៅទីតាំងខាងលើ។ បន្ទាប់មក ជនសង្ស័យបានជិះម៉ូតូចេញទៅបាត់មិនឃើញត្រឡប់មកវិញ ជនរងគ្រោះក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ១។ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨ យប់ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ហើយជនរងគ្រោះនិងគ្រួសារ ឃើញបានឃាត់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ១ សួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទពីជនរងគ្រោះ ហើយយកទៅបញ្ចាំពិតមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ