សន្តិសុខសង្គម
បុរសម្នាក់ មានជំងឺប្រចាំកាយ សម្រេចចិត្តចង.ក សម្លាប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរ
បុរសមានជំងឺប្រចាំកាយម្នាក់ បានសម្រេចចិត្តចង.ក សម្លាប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរ ខណៈពេលដែលម្ដាយចាកចេញពីផ្ទះទៅផ្សារទិញម្ហូប។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពមានឈ្មោះ គឹម សំណាង ហៅគោ អាយុ ២៨ ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ។
តាមរយៈនគរបាលបានឲ្យដឹងថា បុរសខាងលើបានចង.ក សម្លាប់ខ្លួននឹងស្បង់ចីវរ ដោយភ្ជាប់ទៅនឹងបង្កាន់ដៃកាំជណ្ដើរស្លាប់បាត់បង់ជីវិត។

តាមស្ត្រីជាម្ដាយឈ្មោះ សៀង សារិន បានឲ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទរយៈពេលប្រមាណជាង ៣ ខែ មកហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។ នៅព្រឹកថ្ងៃកើតហេតុ គាត់បានធ្វើដំណើរទៅផ្សារទិញម្ហូប ដោយទុកកូនប្រុសនៅផ្ទះតែម្នាក់ឯង។ នៅពេលត្រឡប់មកពីផ្សារវិញ ក៏ប្រទះឃើញចង.ក សម្លាប់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា កន្លងមកកូនប្រុសរបស់គាត់បានព្យាយាមចង.ក សម្លាប់ខ្លួនជាច្រើនលើកមកហើយ តែពុំបានសម្រេច ដោយគាត់ឃាត់ទាន់ ហើយលើកនេះគាត់ពុំនៅផ្ទះ។ នៅព្រឹកនេះដែរ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង




-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?