សន្តិសុខសង្គម
អុជធូបសែនថ្ងៃសីល បង្កជាអគ្គិភ័យឆេះសម្ភារអស់មួយបន្ទប់
មានករណីអគ្គិភ័យមួយបានឆាបឆេះសម្ភារអស់មួយបន្ទប់ ខណៈម្ចាស់ផ្ទះអុជធូបនៅលើអាសនៈថ្ងៃសីល បង្កជាអណ្តាតភ្លើង។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតផ្ទះល្វែងលេខ 01L ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ ស្រី ពៅ អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវអនឡាញ បានប្រាប់អោយដឹងថា នៅពេលកើតហេតុ ដោយសារថ្ងៃនេះជាថ្ងៃសីលក្រុមគ្រួសារគាត់បានអុជទៀនធូបនៅលើអាសនៈក្នុងបន្ទប់ជាន់ឡៅតឿខាងក្រោយ រួចចេញទៅធ្វើការ និងមានអ្នកនៅផ្ទះ២ ទៅ៣ នាក់នៅធ្វើការជាន់ខាងក្រោម ដោយមិនបានចាប់អារម្មណ៍នោះទេ ស្រាប់នៅម៉ោងកើតហេតុ ធំក្លិនឈ្ងៀម ក៏ឡើងទៅមើលឃើញអណ្តាតភ្លើង ឆេះនៅលើអាសនៈតែម្តង ទើបឆោឡោរ ស្រែកអោយគេជួយ សុំកិច្ចអន្តរាគម៍ពីសមត្ថកិច្ច។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈគ្រុបតេឡេក្រាម លោកបានបញ្ជាកម្លាំងដែលប្រចាំការគោលដៅចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន២រថយន្ត និងខូចខាតសម្ភារៈអស់មួយបន្ទប់ និងមិនរាលដាលបង្កអោយមនុស្សរងរបួសនោះទេ ហើយបានពន្លត់រលត់ទៅវិញនៅម៉ោង១០ព្រឹកថ្ងៃដដែល៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?