សន្តិសុខសង្គម
Update៖ ករណីឆេះរោងចក្រផលិតក្រដាសកាតុងនៅខណ្ឌពោធិ៍សែនជ័យយប់មិញសមត្ថកិច្ចប្រើរថយន្ដពន្លត់អគ្គិភ័យ២០៦គ្រឿង
ករណីអគ្គិភ័យឆេះរោងចក្រផលិតក្រដាសកាតុងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់រំលងអធ្រាត្រថ្ងៃ២៥តុលានេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុប២០៦គ្រឿង និងបញ្ចប់ការអន្តរាគមន៍នៅម៉ោង១១ព្រឹកថ្ងៃដដែល។ បើតាមសមត្ថកិច្ច ករណីនេះ គឺផ្ដើមឡើងដោយសារការឆ្លងចរន្ដអគ្គិសនី។
សមត្ថកិច្ចបន្ថែមថា ទីតាំងរោងចក្រដែលអគ្គិភ័យឆាបឆេះនេះមានទំហំ ៤០ម៉ែត្រ គុណ ៨៦ម៉ែត្រ មានម្ចាស់ឈ្មោះ YU YUAN FENG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរមេការ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ចំពោះកិច្ចប្រតិបត្តិការណ៍បាញ់ពន្លត់គ្រោះអគ្គិភ័យកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ រួមជាមួយរថយន្តជំនួយកងពលតូចង៧០ រថយន្តស្រាបៀរកម្ពុជា បានមកជួយអន្តរាគមន៍បាញ់ពន្លត់ អោយរលត់ជាស្ថាពរ នៅវេលាម៉ោង ១១ព្រឹកថ្ងៃខែឆ្នាំដដែល។ ក្នុងនោះប្រើប្រាស់ទឹកអស់សរុបចំនួន ២០៦ឡាន ស្មើនឹង ៨២៨ម៉ែត្រគូប។
លោកនាយការិយាល័យបន្តទៀត រោងចក្រដែលឆេះនោះ គឺជាប្រភេទសំណង់ដែកប្រក់សង្ក័សី ទំហំ៤០ម៉ែត្រ គុណ ៨៦ម៉ែត្រ ហើយបង្កអោយមានការខូចខាតសម្ភារឆេះអស់ទាំងស្រុង និងបានឆេះរាលដាលដល់រោងចក្រកាត់ដេរទំហំ ( ៤០ម៉ែត្រ គុណ ៨៦ម៉ែត្រ) ខូចខាតអស់ប្រហែល ៤០ភាគរយ និងសម្ភារខូចខាតអស់៧០ភាគរយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ដោយសារតែរោងចក្រដែលឆាបឆេះនេះ សម្បូរទៅដោយប្រភេទក្រដាសកាតុង ហើយការវិវត្តន៍ឆាបឆេះគឺរហ័សខ្លាំង និងចំហេះនៃក្រដាសកាតុងនេះមានសភាពក្តៅងុំ ទើបកម្លាំងអគ្គិភ័យ បានព្យាយាមអស់ពីកម្លាំងកាយចិត្ត ប្រើរយៈពេល១១ម៉ោង ក្នុងការបាញ់ពន្លត់អោយរលត់ ដើម្បីបង្ការកុំអោយមានអណ្តាតភ្លើងឆាបឆេះឡើងវិញ៕
អត្ថបទ៖ រដ្ឋា
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?