សន្តិសុខសង្គម
ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម កំពុងដំណើរការឈូសឆាយ ដោយមានការតាមដានពីភាគីវៀតណាម
ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ និងលោកវរសេនីយ៍ទោ ហឿង វិច្ឆិកា មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ២០៣ បានចុះជួបសួរសុខទុក្ខកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលកំពុងមមាញឹក ស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចាប់ពីចំណុចប៉ុស្តិ៍អូរយើលលេខ ៤០៩ បង្គោលលេខ១០ ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង ប៉ុស្តិ៍៧០៧ ខាងវៀតណាម។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ ប្រធានក្រុមទី១ កងលេខ៧១៥ បានប្រាប់ឲ្យដឹងនៅកន្លែងការដ្ឋានកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រុមលោកមានកម្លាំង៧នាក់ ប្រើប្រាស់គ្រឿងចក្រអាអ៊ិចចំនួន ៤គ្រឿង និងអាប៊ុល ១គ្រឿង។
លោកអនុសេនីយ៍ត្រី ទេព សុចាន់ បានបញ្ជាក់ទៀតថា គ្រឿងចក្របញ្ជូនមកកាន់តំបន់នេះ តាំងពីមុនថ្ងៃភ្ជុំបិណ្ឌ ឆ្នាំ២០២៤មក ប៉ុន្តែរដូវភ្លៀងជោគជាំមិនអាចដំណើរការដ្ឋានបាននោះទេ។ លុះដល់ពេលដាច់ទឹកភ្លៀង ក្រុមការងារចាប់ផ្តើមមមាញឹកបញ្ជាគ្រឿងចក្រគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ជាលទ្ធផលទទួលបានប្រមាណ ១,៥០០ម៉ែត្រ ១គីឡូកន្លះ។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ បានបញ្ជាក់បន្ថែមទៀតថា មានបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារស្ថាបនាផ្លូវនៅចំណុចបង្គោលលេខ១០ បានជួបប្រទះការលំបាក គឺខាងភាគីវៀតណាមដាក់កម្លាំងមកតាមដានសកម្មភាពកងវិស្វកម្មរបស់យើងជាប្រចាំ៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ