សន្តិសុខសង្គម
ឃាត់ខ្លួនកូនបង្កើត និងបក្ខពួកបន្ទាប់ពីរៀបផែនការលួចម៉ូតូ និងកាប់ឪពុកខ្លួនឯងរបួសធ្ងន់
ជនសង្ស័យចំនួនពីរនាក់ ក្នុងនោះមានម្នាក់ជាកូនបង្កើតរបស់ជនរងគ្រោះត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបន្ទាប់ពីចូលលួចម៉ូតូ និងកាប់ទៅលើឪពុកខ្លួនបណ្ដាលឲ្យរងរបួសតាមផែនការដែលរៀចំទុក ខណៈម្នាក់ទៀតយកម៉ូតូគេចខ្លួនបាត់។

ករណីកូនបង្កើតរៀបចំផែនការលួចម៉ូតូឪពុក រហូតឈានដល់កាប់លើឪពុកខ្លួនរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថៃ្ងទី២៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ (កូនបង្កើតជនរងគ្រោះ) ឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង និងម្នាក់ទៀតឈ្មោះ ស៊ិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ២១ឆ្នាំ(គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសក្បាលផ្នែកខាងលើចិញ្ចើម ដោយសារកូនបង្កើតខ្លួនឯងកាប់ដោយកាំបិត ពេលបក្ខពួកខ្លួនចូលមកគាស់ទ្វារលួចម៉ូតូ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ តោ ភក្រ្តា ដែលជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា ខ្លួននិងបក្ខពួក២នាក់ទៀតបានចូលមកលួចយកម៉ូតូរបស់ឪពុកពិតប្រាកដមែន ខណៈដែលបក្ខកំពុងធ្វើសកម្មភាពចូលលួច ឪពុករបស់ខ្លួនក៏បានភ្ញាក់ដឹងខ្លួន និងបានមកចាប់ទាញម៉ូតូ ពេលនោះដើម្បីកុំអោយខូចផែនការ ខ្លួនបានទាញកាំបិតកាចែតកាប់វាយប្រហារទៅលើលោកឪពុកតែម្ដង រួចបក្ខពួកបានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុគេចបាត់។ របាយការណ៍បញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់នោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1C.6908 ។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីសហការស្រាវជ្រាវដើម្បីឃាត់អ្នកពាក់ព័ន្ធ និងបានកសាងសំណុំរឿងបញ្ជូនបន្ដទៅការិយាល័យខេត្ត៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា