Connect with us

សន្តិសុខសង្គម

ឆេះអគារជាន់ផ្ទាល់ដីមួយកន្លែងសន្តិសុខ​ហាមមិនឲ្យសមត្ថកិច្ចចូលអន្តរាគមន៍

បានផុស

នៅ

មានករណីអគ្គិភ័យមួយឆាបឆេះអគារជាន់ផ្ទាល់ដីនៅជិតមន្ទីរពេទ្យកាល់ម៉ែតមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ តែបែជាត្រូវសន្តិសុខយាមកាមនៅទីនោះហាមមិនឲ្យចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្បែរមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីជាន់ផ្ទាល់ដីនៅក្នុងអគារមួយកន្លែងដែលមិនទាន់មានស្លាកយីហោរ។ ភ្លាមៗនោះគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ។ បន្ទាប់មកសន្តិសុខដែលដេកយាមនៅខាងមុខអគារកើតហេតុខាងលើបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់បឋម មុនរថយន្តពន្លត់អគ្គិភ័យមកដល់។

ក្រោយទទួលដំណឹងនេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។ លុះមកដល់ទីតាំងកើតហេតុ ភ្លើងក៏បានរលត់វិញមុនមន្ត្រីជំនាញបានទៅដល់។បន្ទាប់មកមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចង់ចូលទៅត្រួតពិនិត្យ ដើម្បីអោយប្រាកដ ថារលត់ទាំងស្រុង ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំវិញ តែត្រូវបានរារាំងដោយសន្តិសុខដែលយាមកាមនៅទីនោះ ទើបមន្ត្រីជំនាញបង្ខំចិត្តសម្រុកចូលទៅក្នុងដើម្បីត្រួតពិនិត្យអោយច្បាស់ ក៏មានការទាស់ពាក្យសម្តីរវាងសន្តិសុខ និងមន្ត្រីជំនាញអគ្គិភ័យផ្អើលពេញទីតាំងកើតហេតុតែម្តង។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចសមត្ថកិច្ចបានធ្វើការសាកសួររកមូលហេតុ ទើបដឹងថា ជាងជួសជុលផ្នែកខាងក្នុងបានប្រើប្រាសសាំងក្រអូបលាយជាមួយកាវ ដើម្បីធ្វើការបិតប៉ុង តែមិនទាន់បានបិទផងក៏ស្រាប់តែមានការឆាបឆេះតែម្តង។

ក្រោយពេលកើតហេតុ ប្រធានសន្តិសុខក៏បានធ្វើការសុំទោសជំនួសសន្តិសុខដែលបានហាមឃាត់មន្ត្រីជំនាញ ដោយលើកយកមូលហេតុថា កូនចៅមិនសូវមានការយល់ដឹង ដែលបានហាមឃាត់មន្ត្រីជំនាញមិនអោយអនុវត្តតាមតួនាទី ទើបមានការសម្របសម្រួលគ្នាហើយក៏បញ្ចប់ទៅវិញដោយសន្តិវិធីផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម