Connect with us

សន្តិសុខសង្គម

អគ្គស្នងការនគរបាលជាតិ អំពាវនាវម្ចាស់ទីតាំង ឬម្ចាស់អគារចូលរួមសហការជាមួយកម្លាំងសមត្ថ កិច្ចពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់នៅទូទាំងប្រទេស ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីរួមចំណែកដល់ការធានាសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកអំពាវនាវរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបែបនេះ បានធ្វើបន្ទាប់ពីមានហេតុការណ៍មួយនៅរាជធានីភ្នំពេញ ដែលអ្នកមើលការខុសត្រូវអគារមួយកន្លែង នៅតាមបណ្ដោយវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មិនបានផ្ដល់កិច្ចសហការល្អជាមួយកម្លាំងនគរបាលជំនាញ ដើម្បីចូលសង្គ្រោះហេតុការណ៍ដែលបានកើតឡើងឡើយ។

បេីតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអះអាងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះថា ការរារាំង ឬមិនបង្កលក្ខណៈឲ្យកម្លាំងសមត្ថកិច្ចជំនាញបំពេញប្រតិបត្តិការ ដែលនាំឲ្យមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង គឺជាអំពើខុសច្បាប់ រហូតត្រូវកំណត់ដាក់ពន្ធនាគារថែមទៀតផង ដោយផ្អែកទៅតាមមាត្រា២៨ នៃច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់នៅទូទាំងប្រទេស ត្រូវផ្ដល់កិច្ចសហការឲ្យបានល្អដល់កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញប្រតិបត្តិការសង្គ្រោះ សំដៅធានាដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គម។

សូមជម្រាបថា យោងតាមច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ មាត្រា២៨ បានចែងថា «អំពើរារាំងបង្កឧបសគ្គដោយចេតនាដល់សកម្មភាពពន្លត់អគ្គិភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ដល់១០លានរៀល»៕

​អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម