សន្តិសុខសង្គម
អភិបាលខេត្តកំពត ចុះពិនិត្យ និងពន្លឿនការស្ថាបនាពង្រីកផ្លូវស្របមាត់ព្រែកកំពង់កណ្តាលទៅឆ្នេរកោះស្មៅឲ្យរួចរាល់មុនពិធីបុណ្យសមុទ្រ
ដើម្បីកែលម្អសោភ័ណភាពក្រុង និងសម្រួលការធ្វើចរាចរណ៍កុំឲ្យកកស្ទះពេលមានបុណ្យទានធំៗ ពិសេសព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតនាពេលខាងមុខនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតនារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ បានចុះពិនិត្យ និងជំរុញឱ្យក្រុមការងារពន្លឿន ការស្ថាបនាផ្លូវស្របមាត់ព្រែក១ខ្សែឲ្យរួចរាល់បានឆាប់រហ័ស មុនពេលពិធីបុណ្យសមុទ្រចូលមកដល់ ដើម្បីកុំឲ្យរំខានដល់ការរស់នៅ និងការលក់ដូររបស់ពលរដ្ឋ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំអាជ្ញាធរក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងពង្រីកផ្លូវមាត់ព្រែក១ខ្សែ ចាប់ពីចំណុចរូបសំណាកត្រីផ្សោតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត តភ្ជាប់ទៅផ្លូវបេតុងឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ។
ក្រៅពីបានពិនិត្យសកម្មភាពសាងសងពង្រីកផ្លូវ ការផ្តាស់ប្តូរដំឡើងប្រព័ន្ធភ្លើងអគ្គិសនី និងប្រព័ន្ធទឹកស្អាត លោក ម៉ៅ ធនិន ក៏បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅសងខាងផ្លូវផងដែរ ដោយលោកស្នើឲ្យប្រជាពលរដ្ឋ មានការចូលរួមសហការជួយសម្រួល ពិសេសសូមមានការយោគយល់ខ្ពស់អំឡុងពេលស្ថាបនាពង្រីកផ្លូវនេះ អាចនឹងបង្កការលំបាកដល់ការរស់នៅ និងការប្រកបមុខរបររកទទួលទានប្រចាំថ្ងៃមួយរយៈពេល។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរ ក្នុងសកម្មភាពរួមអភិវឌ្ឍខេត្តកំពត ឲ្យកាត់តែមានភាពរីកចម្រើន និងទាក់ទាញទេសចរកាន់តែច្រើន។លោកបានបញ្ជាក់ថា នឹងជំរុញឲ្យក្រុមការងារធ្វើយ៉ាងណាពន្លឿនការស្ថាបនាផ្លូវឲ្យបានឆាប់រហ័ស ពោលគឺរួចរាល់នៅមុនថ្ងៃបុណ្យសមុទ្រចូលមកដល់។

ទន្ទឹមគ្នានោះដែរលោក អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារសាងសង់ត្រូវយកចិតទុកដាក់ខ្ពស់ ក្នុងនោះនៅជំហ៊ានទី១ ត្រូវពន្លឿងការពង្រីកផ្លូវបេតុងអាមេ ពីចំណុចរូបសំណាកត្រីផ្សោត ទៅស្ពានកំពង់កណ្តាលស្ថិតក្នុងក្រុងកំពត (ទទឹង១៣ បណ្តោយប្រវែង៧៥០ម៉ែត្រ)។ ជំហ៊ានទី២ ចាប់ពីចំណុចស្ពានកំពង់កណ្តាលដល់ផ្លូវបេតុងឆ្នេរកោះស្មោះ ប្រវែងជិត២គីឡូម៉ែត្រ ទទឹងប្រែប្រួលពី ១៦ម៉ែត្រ និង២៣ម៉ែត្រ (តាមទីតាំងជាក់ស្តែង)។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?