Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរស័ព្ទ២២គ្រឿង

បានផុស

នៅ

ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិចិនតុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរស័ព្ទចំនួន២២គ្រឿង និងឡេបថប១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀតនៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ទី៣,ឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ( មានសារធាតុញៀន)។ និងទី៤.ឈ្មោះ​ សយ តូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ វណ្ណ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២និង៤៦នាទី រំលងអធ្រាត្រជនសង្ស័យមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពគាស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយរបស់ជនរងគ្រោះនៅតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកអស់ទូរសព្ទ២២គ្រឿង និងលេបថតមួយគ្រឿងព្រមទាំងសម្ភារមួយចំនួនទៀត។

ប្រភពដដែលបន្ថែមថា លុះនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាំង និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានជិះល្បាតនៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាងក៏បានឃាត់ជនសង្ស័យចំនួនពីរនាក់ដែលបានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ icon មួយគ្រឿងមិនបានសម្រេច។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានសួរនាំហើយជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះយកទូរស័ព្ទកាលពីយប់រំលងអធាត្រថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ និងសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជនសង្ស័យពីរនាក់ទៀត នៅចំនុចបន្ទប់ជួល(សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតវត្ថុតាងបានទូរស័ព្ទដៃ០៧គ្រឿង និងឡេបថប០១គ្រឿង ម៉ាកអេជភី ពណ៌ទឹកប្រាក់(របស់ជនរងគ្រោះ) មកវិញ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងបួននាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរស័ព្ទព្រមទាំងប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូទៅពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម