សន្តិសុខសង្គម
ប្រជាពលរដ្ឋផ្ទុះការតវ៉ា ពេលសមត្ថកិច្ចចុះឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ
ប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំង ខណៈកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោក សហការជាមួយកម្លាំងនគរបាលខណ្ឌកំបូល បានធ្វេីការឃាត់ម៉ូតូមួយគ្រឿងដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃយកទៅណែនាំ ខណៈពលរដ្ឋថា សមត្ថកិច្ចចង់ធ្វើស៊ីទៅវិញ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ បេតុង ជិតបុរីរំចេក ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្សមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ និងប្តឹងសមត្ថកិច្ចថា មានម៉ូតូមួយគ្រឿងជាម៉ូតូធំ ម៉ាក YAMAHA MX KING ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1AQ-6060 តែងតែបើករោទ៍សំឡេងលឺខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋពេញភូមិ។ បន្ទាប់មកនគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូខាងលើភ្លាមៗ តែម្ចាស់ម៉ូតូស្រែកឡាំប៉ាដាក់កម្លាំងនគរបាលថា ពួកគាត់មិនបានជិះទេ ម៉េចបានឃាត់ម៉ូតូគាត់ ហើយពួកគាត់ថា មុននេះគាត់កំពុងផឹកស៊ីនៅជិតកន្លែងកើតហេតុ ហើយមិនបានជិះម៉ូតូទេគ្រាន់តែបណ្តើរប៉ណ្ណោះ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា កម្លាំងនឹងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍បណ្តុះអាសន្នសិន ដេីម្បីឲ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងធម្មតាមកប្តូរវិញ និងធ្វេីកិច្ចសន្យាអប់រំរួចប្រគល់ឲ្យម្ចាស់វិញ។ តែមិត្តភក្ដិម្ចាស់ម៉ូតូមិនព្រម ខ្លាចកម្លាំងសមត្ថកិច្ចនគរបាលឃាត់ម៉ូតូខាងលើកៀបស៊ីពួកគាត់ ដោយនាំគ្នាឡូឡាពេញដងផ្លូវ បណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុចោមរោមពេញដងផ្លូវ លុះមួយសន្ទុះក្រោយមកទើបព្រមប្រគល់ម៉ូតូទឲ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យពួកគាត់ប្តូរដាក់ស៊ីម៉ាំងធម្មតាវិញ និងណែនាំអោយត្រឡប់ទៅផ្ទះភ្លាមៗ ដោយមិនទាមទារផាកនោះឡើយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?