Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆក់

បានផុស

នៅ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ខ្សែ ក មាសជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅមូលដ្ឋានសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឿន ដែនឧត្តម ហៅ ឧត្តម ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ធ្លាប់ជាប់ពន្ធនាគារ)។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងនគរបាលបានដកហូត ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-3894 ជាមធ្យោបាយធ្វើសកម្មភាព។

សូមបញ្ជាក់ថា កាលបីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែកមាសពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុងលេខ១៩២៨ ភូមិក្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម