សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោម ២ នាក់ ក្រោយធ្វើសកម្មភាពលួចគាស់បន្ទប់ជួល
ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចគាស់បន្ទប់ជួល ត្រូវបានម្ចាស់ផ្ទះឃើញទាន់ នាំគ្នាដេញប្រផាត់ប្រភីងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងល្វា សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ដោយផ្ទះគាត់តែងតែមានជនសង្ស័យចូលគាស់ច្រើនដងមកហើយនោះ ទើបយប់ថ្ងៃកើតហេតុគាត់បានរង់ចាំមើលជនសង្ស័យដែលមកធ្វើសកម្មភាព។ នៅពេលនោះ ស្រាប់តែឃើញជនសង្ស័យ ២ នាក់ ចូលមកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់គាត់ បន្ទាប់មកជនរងគ្រោះ និងប្រជាពលរដ្ឋ ក៏នាំគ្នាដេញតាម។ ភ្លាមនោះ ជនសង្ស័យ ២ នាក់ បាននាំគ្នារត់គេចពីម្ចាស់ផ្ទះ ហើយមកចូលនៅក្នុងដីឡូត៍ផ្ទះចាស់គេទុកចោល។ បន្ទាប់មក ម្ចាស់ផ្ទះ ក៏បានឃើញជនសង្ស័យកំពុងពួនសំងំនៅក្នុងផ្ទះចាស់ ធ្វើជាដេកលក់។ ក្រោយឃាត់បាន ជនរងគ្រោះម្ចាស់ផ្ទះ បានទូរស័ព្ទទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ ហើយឃាត់ជនសង្ស័យបានម្នាក់យកមកសួរនាំភ្លាមៗ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះបានចោទប្រកាន់ គឺជាជនសង្ស័យខាងលើបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលគាត់ពិតប្រាកដ ហើយបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកាកាបទី ១ ដើម្បីកសាងនីតិវិធីបញ្ជូនជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ