សន្តិសុខសង្គម
ឆេះរថយន្តមួយគ្រឿងទាំងស្រុង ក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង
ឆាបឆេះរថយន្តក្នុងយានដ្ឋានជួសជុលមួយកន្លែង បណ្ដាលឲ្យខូចខាតរថយន្តមួយគ្រឿងទាំងស្រុង។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-10-31_17-26-59-2-1024x768.jpg)
អគ្គិភ័យនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ៤០ នាទីល្ងាច ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចយានដ្ឋានជួសជុលរថយន្ត អិមអេក ស្ថិតតាមបណ្ដោយផ្លូវលេខ ១៨០០ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេបានធុំក្លិនឈ្ងៀមលាយឡំផ្សែងខ្មៅហុយចូលផ្ទះរបស់ពួកគាត់។ ភ្លាមៗ គាត់ស្ទុះរត់ចេញពីក្នុងផ្ទះមកមើលបានឃើញយានដ្ឋានជួសជុលយីហោ អិមអេក កំពុងមានរថយន្តមួយគ្រឿងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ខណៈនោះ ពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ភ្លាមៗ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-10-31_17-26-57-1024x576.jpg)
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យឆាបឆេះរថយន្តមួយគ្រឿង ម៉ាក តូយូតា កាមរី មួយគ្រឿងទាំងស្រុង ហើយបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការ ចំនួន ០២ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំណែកមូលហេតុនៅមិនទាន់ដឹងថាមកពីអ្វីនោះឡើយ តែទោះបីយ៉ាងណាសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវលម្អិតជុំវិញករណីនេះផងដែរ៕
អត្ថបទ ៖ រដ្ឋា
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-10-31_17-26-59-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-10-31_17-26-58-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-10-31_17-26-57-2-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច