សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងឃាតកម្មលើព្រះសង្ឃ ឃាត់ខ្លួនជនសង្ស័យ៣នាក់
កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មធ្វើឃាតព្រះសង្ឃនៅខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាប្ដីប្រពន្ធ និងប្អូនស្រី។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនដៃដល់នេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់បើកការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងអ្នកមានកាជាប់ពាក់ព័ន្ធ។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា នេះថា ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១៖ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ទី២៖ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងទី៣៖ឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ព្រះពុទ្ធបដិមា (មួយចំនួន) វត្ថុស័ក្តិសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរឹតក)។

តាមរបាយការណ៍ដដែលបញ្ជាក់ថា ផ្អែកតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន ត្រូវជាម្តាយក្មេករបស់ជនដៃដល់បានឲ្យដឹងថា ករណីឃាតកម្មបណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច សុគត គឺកូនប្រសាររបស់ខ្លួនឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគតព្រះសង្ឃ មូលហេតុកើតឡើងពីការប្រច័ណ្ឌ។ លោកយាយបន្ដថា បន្ទាប់ពីថ្ងៃធ្វើសកម្មភាពរួច កូនប្រសាររបស់ខ្លួនបានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង ដូចមិនបានដេក។
ប្រភពបន្ថែមថា កាលពីពេលកន្លងមកជនដៃដល់ឈ្មោះ មោគ ម៉េង បាននិយាយគំរាមទៅកាន់កូនស្រីខ្លួនថា «បើថ្ងៃណាមួយអញឃើញច្បាស់ អញនឹងសម្លាប់ដាក់ចូលមេន (បូជា)ទាំង២ហើយ»។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី មានករណីប្រទះឃើញសាកសពព្រះសង្ឃមួយអង្គព្រះនាម គាត សម្បត្តិ ហៅទូច ព្រះជន្ម៤២ព្រះវស្សា សុគតនៅខាងមុខអាស្រម ស្ថិតនៅក្នុងវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញក៏បើកការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងអ្នកមានកាជាប់ពាក់ព័ន្ធ និងឈានដល់ការឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ