Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នករកស៊ីគក់ជេម៉ូតូនៅឃ្លាំងរំសេវពីរនាក់ ពាក់ព័ន្ធករណីប្រើស្លាកលេខក្លែងក្លាយ

បានផុស

នៅ

ជនសង្ស័យជាអ្នករកស៊ីគក់ជេម៉ូតូនៅម្ដុំផ្សារឃ្លាំងរំសេវចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន បន្ទាប់ពីព្យាយាមជិះម៉ូតូប្រដេញចាប់ម៉ូយ និងប្រើប្រាស់ស្លាកលេខម៉ូតូក្លែងក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យ២នាក់ នៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ គួរអោយសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរទើបដឹងថា ម៉ូតូកំពុងជិះនេះប្រើប្រាស់ស្លាកលេខក្លែងក្លាយទើបឃាត់ខ្លួនមកកាន់អធិការដ្ឋាននរគបាលខណ្ឌទួលគោកដើម្បីសួរនាំ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដកហូតបានម៉ូតូចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ១២ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ១៥ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២៤ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា២៨ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម