សន្តិសុខសង្គម
ពន្ធនាគារខេត្តព្រះវិហារ បំភ្លឺជុំវិញអ្នកជាប់ឃុំស្លាប់ ៤នាក់
អង្គភាពពន្ធនាគារខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លាប់ប្រាកដមែន ប៉ុន្តែការស្លាប់នេះគឺនៅថ្ងៃផ្សេងៗគ្នា និងដោយសារជំងឺ ពុំមែនស្លាប់ក្នុងមួយថ្ងៃ ០៤នាក់ ដូចការចុះផ្សាយតាមបណ្តាសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឡើយ។
ការចេញបំភ្លឺនេះ បន្ទាប់ពីមានគណនីហ្វេសបុកផេកដែលមានឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) បានចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ដោយបានសរសេរសារបង្ហោះថា “អ្នកជាប់ឃុំ នៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លាប់ជាង១០នាក់ ស្លាប់ជាបន្តបន្ទាប់ មួយថ្ងៃ៣នាក់ទៅ៤នាក់” ។
លិខិតបំភ្លឺព័ត៌មានចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ អង្គភាពពន្ធនាគារខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លាប់ប្រាកដមែន ប៉ុន្តែការស្លាប់នេះគឺនៅថ្ងៃផ្សេងៗគ្នាពុំមែនស្លាប់ក្នុងមួយថ្ងៃ០៣នាក់ដូចការលើកឡើងទេ ហើយការស្លាប់នេះទៀតគឺស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមែនស្លាប់នៅក្នុងពន្ធនាគារឡើយ។ អង្គភាពបំភ្លឺថា៖«តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យខេត្តជនជាប់ឃុំទាំងនោះស្លាប់ដោយសារជំងឺរលាកសួត ខ្សោយតំរងនោម ជំងឺទឹកនោមផ្អែម ជាតិពុលក្នុងថ្លើម និងជំងឺគាំងបេះដូង ក្នុងចំណោមអ្នកស្លាប់ទាំង០៤នាក់នេះគឺមានជនជាប់ឃុំចាស់ជរា និងជនជាប់ឃុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនពីខាងក្រៅ» ។

អ្នកជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ត្រូវបានយកចិត្តទុកដាក់មើលថែទាំសុខភាព និងការពិនិត្យព្យាបាលជំងឺជូនពួកគេពីសំណាក់មន្ត្រីពេទ្យពន្ធនាគារ និងមានបន្ទប់ដោយឡែកសម្រាប់ដាក់ជនជាប់ឃុំមានជំងឺរ៉ាំរ៉ៃ ឬចាស់ជរាឧស្សាហ៍ឈឺញឹកញាប់ ដើម្បីងាយស្រួលតាមដានស្ថានភាពជំងឺ និងការពិនិត្យព្យាបាលជំងឺ។ ករណីដែលជនជាប់ឃុំ ឈឺលើសពីសមត្ថភាពជំនាញ អង្គភាពបានបញ្ជូនជនជាប់ឃុំទាំង នោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ពុំមានទុកចោលជនជាប់ឃុំណាម្នាក់ ដោយមិនបានមើលថែរហូតដល់ស្លាប់ក្នុងពន្ធនាគារ ដូចការលើកឡើងនោះទេ។
ចំពោះការផ្តល់ម្ហូបអាហារដល់ជនជាប់ឃុំ អង្គភាពពន្ធនាគារបានយកចិត្តទុកដាក់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស ដែលមានគុណភាពយកមកចម្អិនធ្វើម្ហូប និងផ្លាស់ប្តូរមុខម្ហូបជារៀងរាល់ថ្ងៃ ការចម្អិនបានឆ្អិនល្អ ធានាបាននូវអនាម័យ បរិមាណគ្រប់គ្រាន់ មានជីវជាតិ រស់ជាតិសមរម្យទទួលយកបាន ផ្តល់ជូនជនជាប់ឃុំទាំងអស់បានហូបឆ្អែត ចំនួនពីរពេលក្នុងមួយថ្ងៃ ។ នេះបើតាមលិខិតបំភ្លឺដដែល។
ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមប្រកាសបដិសេធនឹងខ្លឹមសារដែលបានសរសេរ បង្ហោះខាងលើនេះ ដែលនាំឱ្យមានការយល់ច្រឡំ ទាញចំណេញផលប្រយោជន៍ បំផ្លើសការពិត ធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំអង្គភាព ឬជះឥទ្ធិពលអាក្រក់ដល់បណ្តាញសង្គម និងមានការភ័ន្តច្រឡំជាសាធារណៈ។

កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ពន្ធនាគារខេត្តព្រះវិហារ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាតឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌហើយអង្គភាពក៏បានអនុញ្ញាតឱ្យជនជាប់ឃុំចំនួន ៣០០នាក់ ស្រ្តីចំនួន ៥០នាក់ ចូលរួមរាប់បាត និងប្រគេនបច្ច័យព្រះសង្ឃផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?