Connect with us

សន្តិសុខសង្គម

ម្ចាស់ហាង «ជាងវ៉ា ខ្ទមចាស់ចាំស្នេហ៍» កើតចិត្តប្រចណ្ឌ កាប់ប្រពន្ធរបួសធ្ងន់

បានផុស

នៅ

ម្ចាស់​ហាង​ផឹកស៊ី យីហោ «ជាង​វ៉ា ខ្ទម​ចាស់​ចាំ​ស្នេហ៍» នៅ​ម្ដុំ​ដី​វាល ខាងលិច​របង​រោងចក្រ កាណាឌីយ៉ា កើត​ចិត្ត​ប្រច័ណ្ឌ​ប្រពន្ធ និង​ភ្ញៀវ បាន​ទាញ​កាំបិត​កាប់​ប្រពន្ធ​មួយ​កាំបិត ចំ​ដើមដៃ​ឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ និង​មាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់​ជន​ដៃដល់​ជា​ប្ដី​ភ្លាមៗ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤០ នាទី​យប់ ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ម្ដុំ​លក់​ទឹក​ត្នោត​ជូរ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​មួយ​កន្លែង ភូមិ​ត្រពាំង​ថ្លឹង ២ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា មុន​កើត​ហេតុ​មាន​ភ្ញៀវ​មក​ផឹកស៊ី​នៅ​ហាង​យីហោ «ជាង​វ៉ា ខ្ទម​ចាស់​ចាំ​ស្នេហ៍» ដែល​មាន​ម្ចាស់ ២ នាក់ ជា​ប្ដី​ប្រពន្ធ​ខាងលើ។ ក្នុង​នោះ បុរស​ជា​ប្ដី ឃើញ​ប្រពន្ធ​ខ្លួន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវ​ផ្អែមល្ហែម​ពេក ក៏​ស្ទុះ​យក​កាំបិត​កាប់​លើ​ជនរងគ្រោះ​ជា​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ រយះ​ដើមដៃ​ខាងឆ្វេង ហើយ​ភ្លាមៗ ត្រូវ​បញ្ជូន​តាម​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់។

ក្រោយ​កើតហេតុ ជន​បង្ក​ជា​ប្ដី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី ១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​នីតិវិធី​បន្ត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម